រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះមានការបែកធ្លាយ និងចែកចាយនូវវីឌីអូមួយពីលោកសង្ឃមួយអង្គមិនទាន់សឹកនៅឡើយហើយលើខ្លួនមានស្បង់ទៀតតែបែរជានៅជាស្រីស្នេហ៍ បង្ហាញពីសកម្មហាក់មិនគួរសមក្នុងនាមជាព្រះសង្ឃកាន់ព្រះពុទ្ធសាសនា ។
បើតាមប្រភពពីគណនី Facebook មួយឈ្មោះថា «Mota Gimmick» បានសរសេរនៅ Caption ថា «នៅពេលគេសើបដឹងរឿងអស់ ព្យាយាមរត់គេចទៅទីឆ្ងាយៗដើម្បីអោយគេគិតថា មិនបាននៅដេកជាមួយស្រី ! តែគឺដើរធ្វើបុណ្យ ស្មានមិនដល់សោះថាចឹង វីដេអូ ច្បាស់ៗ..» ។
បើតាមប្រភពខាងលើ ក៏បានធ្វើការ Tag នូវគណនីហ្វេសប៊ុករបស់សង្ឃអង្គនោះផងដែរគឺមានឈ្មោះ «ព្រះគ្រូ សោទរ ស្រិល វណ្ណា (ព្រះចៅអធិការ វត្តភ្នំបាក់លើ)» ។ តាមរយៈវីដេអូដែលសម្តែងសកម្មភាពមិនគួរសមជាព្រះសង្ឃបែបនេះ មានមហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងស្នើឱ្យក្រសួង ធម្មការ និងសាសនា គួរមានវិធានការលើសង្ឃអង្គនេះផងដែរ ៕
https://www.facebook.com/youlikekonkh/videos/vb.108575996476215/173347523332395/?type=2&theater
ចែករំលែកព័តមាននេះ