ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​១០៦​ឆ្នាំ​ថា គាត់រ​ស់បាន​យូរ​មក​ពី​…

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​អាយុ​១០៦​ឆ្នាំ ប្រាប់​ថា មូលហេតុ​មក​ពី​គាត់​មាន​អាយុ​វែង​បែប​នេះ គឺ​ដោយសារ​តែ​មិន​មាន​ស្នេហា និង​មិន​ដែល​ចូល​តៀមស្រា​ទាល់តែ​សោះ​រយៈពេល​៩០​ឆ្នាំ​។…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​អាយុ​១០៦​ឆ្នាំ ប្រាប់​ថា មូលហេតុ​មក​ពី​គាត់​មាន​អាយុ​វែង​បែប​នេះ គឺ​ដោយសារ​តែ​មិន​មាន​ស្នេហា និង​មិន​ដែល​ចូល​តៀមស្រា​ទាល់តែ​សោះ​រយៈពេល​៩០​ឆ្នាំ​។

លោកយាយ Madeline Dye ដែល​មាន​អាយុ​ស្មើនឹង​ថ្ងៃ​ដែល​នាវា​ទី​តា​និក​លិច ប្រាប់​ថា គាត់​ទើបតែ​ចូល​តៀមស្រា​ជា​លើក​ទី​មួយ​នៅ​អាយុ​៩០​ឆ្នាំ​។ គាត់​ប្រាប់​ថា គាត់​ទើបតែ​ចូល​មក​នៅ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​នៅ​អាយុ​១០៣​ឆ្នាំ​នោះ​ទេ ព្រោះថា គាត់​នៅ​រឹង​មាំ​ខុស​ពី​អ្នក​ដទៃ​។

អតីត​អ្នក​សរសេរ​សៀវភៅ​រូប​នេះ ទើបតែ​ធ្វើ​ខួបកំណើត​គម្រប់​១០៦​ឆ្នាំ​នៅ​ខែ​មុន ដែល​ជា​ពេល​លោកយាយ​បាន​ជួបជុំ​គ្នា​ជាមួយនឹង​សាច់ញាតិ​២៨​នាក់​ទៀត​។

ពេល​គេ​សួរ​លោកយាយ​ពី​រឿង​ស្នេហា លោកយាយ​ថា គាត់​មិន​ដែល​ខ្វល់​នោះ​ទេ​។

មូលហេតុ​ដែល​គាត់រ​ស់បាន​យូរ គឺ​មក​ពី​មិន​ដែល​មាន​ស្ត្រេ​សរឿង​ស្នេហា មិន​ដែល​ឈឺផ្សា​ពេល​សង្សារ​ក្បត់​។ អ្វី​ដែល​លោកយាយ​ស្រឡាញ់ គឺ​មាន​តែ​ម៉ូ​ដ​ខោអាវ និង​មិត្តភក្តិ​នៅ​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ​។

សម្រាប់​លោកយាយ គាត់​គិត​បែប​នេះ​។ ចុះ​លោក​អ្នក​វិញ ជ្រើសរើស​ស្នេហា ឬ​អាយុ​វែង? ប្រាកដ​ណាស់ គឺ​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ