ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិថា ក្មេង​ប្រុស​នេះ​ជា​ព្រះ​មក​ចាប់​ជាតិ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​ឥណ្ឌា​ម្នាក់​ដុះ​រោម​នៅ​​ខាងក្រោយ​ខ្នង​មាន​លក្ខណៈ​ដូច​ «​មនុស្ស​ដុះ​កន្ទុយ​» ហើយ​អ្នក​ភូមិ​ជឿ​ថា ​ជា​ព្រះ​មក​​ចាប់ជាតិ និង​ផ្តល់​សិរី​សួស្ដី​ដល់​ភូមិ ។ ក្មេង​ប្រុស​ម្នាក់​នោះ​ឈ្មោះ​« ​ឆា​ហា​»…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ប្រុស​ឥណ្ឌា​ម្នាក់​ដុះ​រោម​នៅ​​ខាងក្រោយ​ខ្នង​មាន​លក្ខណៈ​ដូច​ «​មនុស្ស​ដុះ​កន្ទុយ​» ហើយ​អ្នក​ភូមិ​ជឿ​ថា ​ជា​ព្រះ​មក​​ចាប់ជាតិ និង​ផ្តល់​សិរី​សួស្ដី​ដល់​ភូមិ ។

ក្មេង​ប្រុស​ម្នាក់​នោះ​ឈ្មោះ​« ​ឆា​ហា​» អាយុ​១៣​ឆ្នាំ ​រស់នៅ​រដ្ឋ ​Madhya Pradesh ប្រទេស​ឥណ្ឌា ​បាន​ចាប់កំណើត​ដោយ​មាន​ចំណុច​ពិសេស​លើ​រាង​កាយ ព្រោះ​មាន​រោម​ចម្លែក​នៅ​​ពីក្រោយ​ខ្នង លើ​កំប៉េះគូទ​ដូច​មនុស្ស​ដុះ​កន្ទុយ ។

ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ​គេ​កើតមក​ដោយ​មាន​រោម​នៅ​ពីក្រោយ​ខ្នង​ជា​ចំណុច​មួយ​ធើ្វ​ឲ្យ​មាន​ការ​ខ្មាស​អៀន ប៉ុន្តែ​ពាក់អាវ​អាច​បិទ​បាំង​បាន​។ គេ​បាន​ធំធាត់​ប្រកបដោយ​សុខ​ភាព​​ល្អ ហើយ​រោម​នៅ​ខាងក្រោយ​បែប​នេះ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ជំនឿ​ថា​ គេ​ប្រហែលជា​ព្រះ​មក​ចាប់ជាតិ ។ ជា​រៀងរាល់ថ្ងៃ​រមែង​មាន​អ្នកស្រុក​ទិញ​ផ្លែ​ឈើ​ផ្ញើ​គេ ហើយ​គេ​ចូល​ចិត្ត​ទទួលទាន​ផ្លែ​ចេក ។

ក្រុម​គ្រួសារ​យល់​ឃើញ​ថា រោម​មាន​លក្ខណៈ​ស្រ​ដៀង​កន្ទុយ​នេះ​ប្រៀប​ដូច​ជា​កាដូ​មួយ​ពី​ព្រះ ទោះបីជា​គេ​មិន​មានទ្រព្យ​ស្ដុកស្ដម្ភ​ក៏​ដោយ ប៉ុន្តែ​គេ​មាន​សេចក្ដីសុខ និង​មាន​ភាព​ចម្រុងចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ