ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​២​ដក​ឧបករណ៍​បំពង​សំឡេង​ចេញពី​ព្រំដែន​ហើយ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ដោយ​ដកស្រង់​​​ប្រភព​យោធា​បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ ​ឧសភា ​ថា កូរ៉េ​ខាងជើង​បាន​ដក​ចេញ​ហើយ​បណ្ដា​ប្រដាប់​បំពង​​សំឡេង​ឃោសនា​ចេញពី​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង ​ដូចដែល​​មាន​ចែង​ក្នុង​សេច​ក្ដីថ្លែងការណ៍​រួម​ប៉ាន​មុន​ហ្សូ​ម ​ដែល​​បាន​ប្រកាស​ក្រោយ​ពី​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​កាល​ពី​ស​ប្ដា​ហ៍​មុន​។ អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​ម្នាក់​​បាន​ថ្លែង​ថា ​បណ្ដា​ឧបករណ៍​ប្រដាប់​បំពង​សម្លេង​ត្រូវ​​បាន​ដក​ចេញពី​តំបន់​ព្រំដែន​។…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ដោយ​ដកស្រង់​​​ប្រភព​យោធា​បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ ​ឧសភា ​ថា កូរ៉េ​ខាងជើង​បាន​ដក​ចេញ​ហើយ​បណ្ដា​ប្រដាប់​បំពង​​សំឡេង​ឃោសនា​ចេញពី​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង ​ដូចដែល​​មាន​ចែង​ក្នុង​សេច​ក្ដីថ្លែងការណ៍​រួម​ប៉ាន​មុន​ហ្សូ​ម ​ដែល​​បាន​ប្រកាស​ក្រោយ​ពី​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​កាល​ពី​ស​ប្ដា​ហ៍​មុន​។

អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​ម្នាក់​​បាន​ថ្លែង​ថា ​បណ្ដា​ឧបករណ៍​ប្រដាប់​បំពង​សម្លេង​ត្រូវ​​បាន​ដក​ចេញពី​តំបន់​ព្រំដែន​។ ​ចំណែក​កងទ័ព​កូរ៉េ​ខាងត្បូង​ ដែល​ដាក់​ប្រដាប់​​បំពង​សំឡេង​ចល័ត ​និង​មិន​ចល័ត​ប្រមាណ​ជា​៤០​នៅ​តាម​ព្រំដែន​នោះ​​ក៏ត្រូវ​បាន​​ដក​យក​ចេញ​ដែរ ចាប់ពី​ម៉ោង​២​រសៀល ​ម៉ោង​ក្នុងស្រុក​ទៅ​ដែរ​។

សារ​ឃោសនា​ទាំងឡាយ​របស់​កូរ៉េ​ខាងត្បូង​ប្រឆាំង​កូរ៉េ​ខាងជើង​ផ្សាយ​តាម​ប្រដាប់​បំពង​​សំឡេង​ទាំងនោះ​បាន​បញ្ឈប់​តាំងពី​ថ្ងៃ​ទី​២៣​ មេ​សា​មក ​មុន​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​ កាល​ពី​ថ្ងៃ​ទី​២៧ ​មេ​សា​។​ សេចក្ដីថ្លែងការណ៍​រួម​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​កូរ៉េ​ទាំង​២​ បាន​ចែង​ថា មេដឹកនាំ​ទាំង​២​យល់ព្រម​បញ្ចប់​រាល់​អំពើ​ប្រទូស្ត​រ៉ា​យ​ ក្នុង​នោះ​​រួម​ទាំង​សារ​ឃោសនា​ និង​ការ​បាចខិត្តប័ណ្ណ​ឃោសនា​នៅ​ជិត​ខ្សែបន្ទាត់​ព្រំ​ដែន​ដែល​បែង​ចែករវាង​​កូរ៉េ​ទាំង​២​ ចាប់​តាំងពី​បញ្ចប់សង្គ្រាម​កូរ៉េ​១៩៥០-១៩៥៣​មក​។ ​មេដឹកនាំ​កូរ៉េ​ទាំង​​២ ក៏ស​ម្រេច​ដែរ​ ក្នុង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព​ពិតប្រាកដ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ