រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ មេសា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចបន្ទប់ជួលលេខ E០២ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ឆក់កាបូបយួរដៃពីជនរងគ្រោះជាជនបរទេសម្នាក់ ។ ជនសង្ស័យឈ្មោះ បៀវ ឈុនហេង អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ១៦១ សង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
គួររំលឹកថា កាលពីង្ងៃទី១៣ មេសា ២០១៨ ជនសង្ស័យ និងបក្សពួក បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីជនបរទេសនៅត្រង់ចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជនរងគ្រោះឈ្មោះ CHAO ZHANG ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិចិន និងជាភ្ញៀវទេសចរម្នាក់ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សម្ភារៈបាត់បង់កាបូបយួរដៃពណ៌ប្រផេះ១ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ មួយក្បាលអត្តសញ្ញាណបណ្ណ័សញ្ជាតិចិន លេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ប្រាក់ហុងកុងចំនួន៣៦,០០០ប្រាក់ចិនចំនួន ១០,០០០ ប្រាក់តៃវ៉ាន់ចំនួន ៤,០០០ កាតATM ចំនួន១៥ប្រាក់ដុល្លារអាមេរិក មួយចំនួនទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ១គ្រឿង ។
ចែករំលែកព័តមាននេះ