ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​… អារ.កប្លន់​យក​ម៉ូតូ​​យ៉ាងសាហា.វ​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចោរ​អារ​.​ក​ហូរ​ឈាម ស្រោច​​ខ្លួន ប្លន់​យក​ម៉ូតូ​ទៅ​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​១២​រំលង អធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចោរ​អារ​.​ក​ហូរ​ឈាម
ស្រោច​​ខ្លួន ប្លន់​យក​ម៉ូតូ​ទៅ​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​១២​រំលង
អធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ស្ថិត​ត្រង់​ចំណុច​ផ្លូវ​ទំនប់​ក​5 ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ឈ្មោះ​​ឡាង សុចិន្តា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើត​
ហេតុ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ក្រោយ​ពី​ត្រូវ​ចោរ​អារ​.​ក​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ បាន​ប្រឹង​ដើរ​សំដៅ​ទៅ​​ផ្ទះ​អ្នកស្រុក​ឱ្យ​ជួយ ខណៈនោះ មានគ្រួសារ​មួយ​កំពុង​អង្គុយ​ផឹក​ស៊ីនៅមុខ​ផ្ទះ ត្រូវ​ជន​រង​គ្រោះ​ដើរ​ចូល​ទៅ​ដួល​នៅ​ទីនោះ​តែ​ម្តង ។ ដោយ​ឃើញ​មុខរបួស​ធ្ងន់ធ្ងរ ក៏​នាំ​គ្នា​ជួយ​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​កាន់​គ្លីនិក​ឈ្នួល ។ ប៉ុន្តែ​ម្ចាស់​គ្លីនិក មិន​ហ៊ាន​ទទួល ក៏​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ព្រោះតែ​សភាព​ធ្ងន់ធ្ងរ​ពេក ។

យ៉ាងណា​ក៏​ដោយ ករណី​នេះ​គេ​មិន​ទាន់​ដឹង​ថា ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ា​កអី​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​សកម្មភាព​ប្លន់​នោះ​យ៉ាងណា​នៅឡើយ​ដែរ ព្រោះតែ​ជន​រង​គ្រោះ​មិន​អាច​សួរនាំ​បាន ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ