លី ស៊ីវឡុងតូច ពេលនេះស្ទើរមិនគួរឲ្យជឿ
ជប៉ុន ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ក្មេងប្រុសអាយុ៨ឆ្នាំ Ryusei Ryuji Imai…
ជប៉ុន ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ក្មេងប្រុសអាយុ៨ឆ្នាំ Ryusei Ryuji Imai…
ជប៉ុន ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ក្មេងប្រុសអាយុ៨ឆ្នាំ Ryusei Ryuji Imai មកពី Nara ប្រទេសជប៉ុន បានទាញចំណាប់អារម្មណ៍មនុស្សជាច្រើនថា ជា លី ស៊ីវឡុងតូច។
កាលពីបីឆ្នាំមុន ក្មេងប្រុសម្នាក់នេះបានឡើងឆាកជាច្រើនរួចមកហើយ ដើម្បីធ្វើការសម្តែងឈុតក្បាច់គុណរបស់ លី ស៊ីវឡុង។ ទស្សនិកជនជាច្រើនចាប់អារម្មណ៍នឹងភាពអស្ចារ្យរបស់ក្មេងប្រុសម្នាក់នេះ។
តែនៅពេលនេះ Ryusei បើមិនខុសទេ បានក្លាយទៅជាក្មេងប្រុសមានសាច់ដុំកង់ៗជាងគេលើលោកហើយ។ នេះគឺមកពីរូបគេចង់បានរាងឲ្យដូចទៅនឹងបុរសក្នុងស្រមៃ (លី ស៊ីវឡុង)។
ឪពុករបស់ក្មេងប្រុសអាយុ៨ឆ្នាំនេះ បានប្រាប់ថា រូបគេងើបឡើងម៉ោង៦ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីធ្វើការហាត់ប្រាណរយៈពេល១ម៉ោងកន្លះមុននឹងទៅសាលារៀន។ ដល់ពេលមកផ្ទះវិញ គេខំហាត់បន្ថែមទៀត ដែលសរុបទាំងអស់៤ម៉ោងកន្លះក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា Ryusei ចេះមើលរឿងរបស់ លី ស៊ីវឡុង តាំងពីនៅអាយុ១ខួប ហើយចាប់ផ្តើមរៀនធ្វើឲ្យដូចនូវកាយវិការនៅអាយុ៤ឆ្នាំ៕
ចែករំលែកព័តមាននេះ