ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដែល​រៀន​ពេទ្យ​សោះ មក​តាំងខ្លួន​ធ្វើ​ជា​វេជ្ជបណ្ឌិត

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ ដែល​មិន​ធ្លាប់​បាន​ចូល​រៀន​ពេទ្យ ឬ​មានចំណេះ​ដឹង​ខាង​វេជ្ជសាស្ត្រ​សោះ មក​តាំងខ្លួន​ជា​វេជ្ជបណ្ឌិត…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ ដែល​មិន​ធ្លាប់​បាន​ចូល​រៀន​ពេទ្យ ឬ​មានចំណេះ​ដឹង​ខាង​វេជ្ជសាស្ត្រ​សោះ មក​តាំងខ្លួន​ជា​វេជ្ជបណ្ឌិត ដោយ​គ្រាន់តែ​ពាក់​ម៉ាស និង ប្រដាប់​ស្តាប់​បេះដូង​។ ដោយសារ​តែ​មើល​ទៅ​ដូច​មែនទែន​ពេក វេជ្ជបណ្ឌិត​ផ្សេង​ៗ​ទៀត ក៏​រាប់អាន​ដោយ​ស្មាន​តែ​ជា​គ្នា​ឯង​។

គ្មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​ដែល Adnan Khurram សម្រេចចិត្ត​ធ្វើ​បែប​នេះ​ឡើយ។ រូបគេ​បាន​តែងខ្លួន​ធ្វើ​ជា​គ្រូពេទ្យ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ឥណ្ឌា បាន​រយៈពេល​៥​ខែ ទម្រាំ​តែ​មាន​អ្នក​ចាប់​បាន​។ វេជ្ជបណ្ឌិត​មែនទែន​នៅ​វិទ្យាស្ថាន​នោះ មិនដឹង​ទាល់តែ​សោះ​ថា វា​ជា​ការ​បន្លំ​ភ្នែក ដោយសារ​តែ​បុគ្គល​ម្នាក់​នេះ​ចូលរួម​គ្រប់​កម្មវិធី​របស់​វិទ្យាស្ថាន​។ សូ​ម្បី​តែ​នៅ​លើ Instagram របស់ Adnan ក៏​ដាក់​ឈ្មោះ​ថា ជា​វេជ្ជបណ្ឌិត​ដែរ​។

ស្រាប់តែ​នៅ​ស​ប្តា​ហ៍​មុន​នេះ ខាង​វិទ្យាស្ថាន​បាន​ហៅ​ប៉ូ​លី​ស​ឲ្យ​មក​ធ្វើការ​ចាប់ខ្លួន​សួរ​នាំ​​បុគ្គល​បន្លំ​ខ្លួន Adnan ដោយសារ​តែ​មានការ​សង្ស័យ​។ ពួក​គេ​សង្ស័យ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​ម្នាក់​នេះ​មាន​ពេលទំនេរ​មក​ចូលរួម​កម្មវិធី​ច្រើន​ខុស​ពី​គ្រូពេទ្យ​ដទៃ ដែល​ពួក​គេ​ត្រូវ​ធ្វើការ​ជា​ច្រើន​ម៉ោង​គ្មាន​ពេលទំនេរ​។

នៅ​ពេល​ប៉ូលិស​សួរនាំ Adnan បាន​ប្រាប់​ចម្លើយ​ម្តង​គោ​ម្តង​ក្របី​។ ដំបូង​គេ​បាន​ថា នេះ​មក​ពី​គេ​ចង់​បង្កើន​ភាព​ជិត​ស្និ​ទ្ធិ​ជាមួយនឹង​គ្រូពេទ្យ ដើម្បី​យក​គ្រួសារ​មក​ព្យាបាល​បាន​ស្រួល​ជា​ធម្មតា​។ ក្រោយមក​ក៏​ឆ្លើយ​ថា នេះ​មក​ពី​រូបគេ​ចង់​ក្លាយទៅជា​វេជ្ជបណ្ឌិត​។ នៅ​ពេល​នេះ ប៉ូលិស​បាន​ចោទប្រកាន់​ពី​បទ​បន្លំ​អត្តសញ្ញាណ និង​ឆបោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ