រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីចេញពីក្លិបដេញវាយកាប់គ្នាប្លន់យកម៉ូតូអស់ស្កូបពីមួយគ្រឿង ដែលបណ្តាលឲ្យបុរសម្នាក់ដេរអស់៩៥ថ្នេរ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៤០នាទីព្រឹកនេះ នៅតាមផ្លូវណត្រិត ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
បុរសជាជនរងគ្រោះខាងលើមានឈ្មោះ ឆែន នាត អាយុ២១ឆ្នាំ មានលំនៅ សង្កាត់រកា១ ខណ្ឌពោធិ៍សែនជ័យ ។
ដោយឡែកម្ចាស់ម៉ូតូឈ្មោះ ព្រឿន ប៊ុនណាក់ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលមានទីលំនៅប៉ប្រកខាងត្បូង សង្កាត់រកា១ ខណ្ឌពោធិ៍សែនជ័យ ។
តាមសេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា១៣នាក់ ដែលមានស្រី មានប្រុស ធ្វើការនៅក្នុងក្លិបអាវ៉ាលូនជាមួយគ្នា ហើយបាននាំគ្នាទៅផឹកនៅក្លិបផ្លែន នៅតាមផ្លូវ២០០៤ សង្កាត់អូបែកក្អម បន្ទាប់ចេញពីផឹក ក៏មានទំនាស់ ឌឺដងដាក់គ្នា ហើយជនសង្ស័យមានគ្នាមួយក្រុម ពួកគេបានស្តោះទឹកមាត់ប្រមាណ៧ទៅ៨នាក់ នៅពេលជនរងគ្រោះធ្វើដំណើរមកតាមផ្លូវនោះពូកគេក៏នាំគ្នាជិះម៉ូតូដេញតាមវាយ ។ លុះក្រោយមកពួកគេបានរត់ខ្ចាត់ខ្ចាយព្រាត់គ្នាអស់ទៅ ហើយនៅសល់តែជនរងគ្រោះដែលជាម្ចាស់ម៉ូតូ រួមទាំងជនរងគ្រោះដែលគេកាប់ដេរអស់៩៥ថ្នរនោះជិះម៉ូតូ២គ្រឿងដើររកគ្នាក៏ប្រទះជាមួយជនសង្ស័យបានកាប់ទៅលើជនរងគ្រោះតែម្តង ធ្វើឲ្យជនរងគ្រោះរត់ទៅចោលម៉ូតូ ហើយត្រូវបានជនសង្ស័យយកម៉ូតូអស់មួយគ្រឿងដោយវា មានជាប់សោនៅហ្នឹង តែដោយឡែកម៉ូតូមួយគ្រឿងទៀតពួកវាយកអត់បានទេ ដោយសារអត់សោ ។
បញ្ជាក់ ៖ ពេលនៅមុខក្លិបភាគីទាំង២បានវាយគ្នាម្តងរួចមកហើយដោយស្តោះទឹកមាត់ដាក់គ្នា ហើយបានដេញវាយគ្នារត់ខ្ចាត់ខ្ចាយ រហូតតាមរកគ្នាបានកាប់ត្រូវបែបនេះ ។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង រួចសមត្ថកិច្ចក៏បានហៅជនរងគ្រោះមកសាកសួរ រួមទាំងម្ចាស់ម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផងដែរ ៕
ចែករំលែកព័តមាននេះ