ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​សំខាន់​ៗ​នាំ​ចូល​ដែកថែប​និង​អា​លុយ​មី​នី​ញ៉ូ​ម​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មុន​នេះ សហរដ្ឋ​អា​មេរិ​ក បាន​ប្រកាស​ពី​ការ​យកពន្ធ​២៥% លើ​ការ​នាំ​ចូល​ដែកថែប និង​១០%​លើ​ការ​នាំ​ចូល​អា​លុយ​មី​នី​ញ៉ូ​ម តែ​លើកលែង​ប្រទេស​កា​ណា​ដា និង​ម៉ិចស៊ិក ។…

សហរដ្ឋអាមេរិក ៖ មុន​នេះ សហរដ្ឋ​អា​មេរិ​ក បាន​ប្រកាស​ពី​ការ​យកពន្ធ​២៥% លើ​ការ​នាំ​ចូល​ដែកថែប និង​១០%​លើ​ការ​នាំ​ចូល​អា​លុយ​មី​នី​ញ៉ូ​ម តែ​លើកលែង​ប្រទេស​កា​ណា​ដា និង​ម៉ិចស៊ិក ។

កាលពី​ឆ្នាំ​២០១៧ ការ​នាំ​ចូល​ដែកថែប​សរុប​របស់​សហរដ្ឋអាមេរិក​តំណាង​ឱ្យ​ទឹកប្រាក់
៣៣,៤៦​ពាន់​លាន​ដុល្លារ​ទល់​នឹង​២៤,២៨ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ គឺ​មានការ​កើនឡើង​៣៧,៨% ។ ចំណែក​ការ​នាំ​ចូល​អា​លុយមី​នី​ញ៉ូ​ម​តំណាង​ឱ្យ​ទឹកប្រាក់​១៧,៣១​ពាន់​លាន​ដុល្លារ​ទល់​នឹង​១៣,១៤​ពាន់​លាន​ដុល្លារ គឺ​មានការ​កើនឡើង​៣១,៧% ។

ខាងក្រោម​នេះ គឺជា​ប្រទេស​១០​សំខាន់​ៗដែល​នាំ​ចូល​ដែកថែប​និង​អា​លុយ​មី​នី​ញ៉ូ​ម យោង​តាម​តួលេខ​ឆ្នាំ​២០១៧ របស់​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋ​អា​មេ​រិ​ក ៖

ការ​នាំ​ចូល​ដែកថែប​កា​ណា​ដា មាន​ចំណែក​ដល់​១៥,៦% គិត​ជា​ទឹកប្រាក់​៥,២​ពាន់​លាន
ដុល្លារ ។ ប្រទេស​ប្រេ​ស៊ី​ល​៩,១% មាន​ទឹកប្រាក់៣​ពាន់​លាន​ដុល្លារ កូរ៉េ​ខាងត្បូង​៨,៣% មានទឹកប្រាក់​២,៨​ពាន់​លាន​ដុល្លារ រុ​ស្ស៊ី​៨% មានទឹកប្រាក់​២,៧​ពាន់​លាន​ដុល្លារ ជប៉ុន​៤,៨% មានទឹកប្រាក់​១,៦​ពាន់​លាន​ដុល្លារ អា​ល្លឺ​ម៉​ង់​៤,៦% មាន​ទឹកប្រាក់​១,៥​ពាន់​លាន​ដុល្លារ តួ​ក​គី​៣,៧% មាន​ទឹកប្រាក់​១,២​ពាន់​លាន​ដុល្លារ តៃវ៉ាន់​៣,៧% មាន​ទឹកប្រាក់​១,២​ពាន់​លាន​ដុល្លារ អាហ្វ្រិក​ខាងត្បូង​២,៩% មាន​ទឹកប្រាក់​៩៨២​លាន​ដុល្លារ ។

ប្រទេស​ចិន ជា​មុខសញ្ញា​សំខាន់​របស់​លោក​ត្រាំ នាំ​ចូល​ដែកថែប​ទៅ​អា​មេ​រិ​ក​ត្រឹម​២,៧% លំដាប់​ទី​៤ គិត​ជា​ទឹកប្រាក់​៩០០,៥៧​លាន​ដុល្លារ ។

ចំពោះ​ការ​នាំ​ចូល​អា​លុយ​មី​នី​ញ៉ូ​ម ៖ កា​ណា​ដា​៤០% មាន​ទឹកប្រាក់​៧​ពាន់​លាន​ដុល្លារ ចិន​៩,៧% មាន​ទឹកប្រាក់​១,៧​ពាន់​លាន​ដុល្លារ រុ​ស្ស៊ី​៩,១% មាន​ទឹកប្រាក់​១,៦​ពាន់​លាន​ដុ​ុ​ល្លារ អេ​មី​រ៉ាត់ អា​រ៉ាប់​រួម​៨% មាន​ទឹកប្រាក់​១,៤​ពាន់​លាន​ដុល្លារ បា​រ៉ែ​ន​៣,៥% មាន​ទឹកប្រាក់​៦០២​លាន​ដុល្លារ អា​ហ្ស​ង់​ទី​ន​៣,២% មានទឹកប្រាក់​៥៤៧​លាន​ដុល្លារ អា​ល្លឺ​ម៉​ង់​២,៣% មានទឹកប្រាក់​៣៩២​លាន​ដុល្លារ ឥណ្ឌា​២,១% មានទឹកប្រាក់​៣៧១​លាន​ដុល្លារ អូស្ត្រាលី​២,១% មាន​ទឹកប្រាក់​៣៦២​លាន​ដុល្លារ អាហ្វ្រិក​ខាងត្បូង​២% មាន​ទឹកប្រាក់​៣៤០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ