ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​ចំ​មេការ​សិប្បកម្ម​ទឹកកក​អនាម័យ​ចិត្ត​មារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​ ទាំង​មាន​របួស​បែក​ចិញ្ចើម​ហូរ​ឈាមស​ស្រាក់ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ខាងលើ​ជួយ​អន្តរាគមន៍ ដោយ​គាត់បាន​ចោទប្រកាន់​ទៅ​លើ​បុរស​ម្នាក់ដែល​ជា​មេការ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ​មួយ​កន្លែង​ បាន​ប្រើ​ហិង្សា​វាយ​រូប​គាត់​៣​ដៃ​ផ្ដើម​ចេញពី​មេការ​ខាងលើ​ប្រើ​រូប​គាត់​ដូច​សត្វ​ធាតុ​រហូត​គាត់​ទ្រាំ​មិន​បាន​ក៏​តមាត់​បន្តិចបន្តួច ទើប​បង្ក​ឲ្យ​មាន​ទំនាស់​​គ្នា ផ្ទុះ​ជា​អំពើ​ហិង្សា​ទាំង​កំរោល ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​ ទាំង​មាន​របួស​បែក​ចិញ្ចើម​ហូរ​ឈាមស​ស្រាក់ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ខាងលើ​ជួយ​អន្តរាគមន៍ ដោយ​គាត់បាន​ចោទប្រកាន់​ទៅ​លើ​បុរស​ម្នាក់ដែល​ជា​មេការ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ​មួយ​កន្លែង​ បាន​ប្រើ​ហិង្សា​វាយ​រូប​គាត់​៣​ដៃ​ផ្ដើម​ចេញពី​មេការ​ខាងលើ​ប្រើ​រូប​គាត់​ដូច​សត្វ​ធាតុ​រហូត​គាត់​ទ្រាំ​មិន​បាន​ក៏​តមាត់​បន្តិចបន្តួច ទើប​បង្ក​ឲ្យ​មាន​ទំនាស់​​គ្នា ផ្ទុះ​ជា​អំពើ​ហិង្សា​ទាំង​កំរោល ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា នៅ​ក្នុង​សិប្បកម្ម​ផលិត​​ទឹកកក​អនាម័យ​ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ទេព រ៉​ន អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ និង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​ មេការ​ចិត្ត​ក្ដៅ​លើកដៃ​វាយ​ស្ត្រីភេទ​យ៉ាង​អ​សីលធម៌​ឈ្មោះ​បុ​ង សៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ នគរបាល​ប៉ុស្តិ៍​ដង្កោ​ពេល​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ ក៏​ចាត់ការ​ជន​ដៃដល់​តាម​ផ្លូវច្បាប់​ហើយ ។

ស្ត្រី​រូប​នោះ​បាន​និយាយ​ប្រាប់​នគរបាល​ថា មុន​ឈាន​ដល់​ការ​វាយ​មក​លើ​រូប​គាត់​ បណ្ដាល​ឲ្យ​រង​របួស​បែប​នេះ មេការ​ម្នាក់​នោះ​បាន​ប្រើ​ឲ្យ​គាត់​ធ្វើ​ការងារ​ជា​ច្រើន ដោយ​អស់ពី​ធ្វើ​នេះ​ទៅ​ធ្វើ​នោះ​ទៀត​ គ្មាន​សម្រាក​ទេ និង​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ឡើយ ។ ដោយសារ​តែ​ប្រើ​គាត់​ដូច​សត្វ​ធាតុ​បែប​នេះ ​ទើប​គាត់​អត់ទ្រាំ​មិន​បាន​ក៏​តមាត់​បន្តិចបន្តួច​ប៉ុណ្ណោះ ក៏​បាន​ក្លាយទៅជា​ទំនាស់​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ ។ បន្ទាប់​មក​មេការ​រូប​នោះ​ បាន​ស្ទុះ​មក​វាយ​គាត់​ចំនួន​៣​ដៃ​បណ្ដាល​ឲ្យ​បែក​ចិញ្ចើម​ខាងស្ដាំ​ហូរ​ឈាមស​ស្រាក់​បែប​នេះ​តែ​ម្ដង ទើប​គាត់​សម្រេចចិត្ត​មក​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាត់ការ​តាម​ផ្លូវច្បាប់ ។ តាម​នគរ​បាល​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​មាន​របួស​ស្នាម​បែក​ចិញ្ចើម​ខាងស្ដាំ​យ៉ាងដំណំ​មែន​ដោយសារ​តែ​កណ្ដាប់ដៃ​របស់​មេការ​សិប្បកម្ម​ផលិត​ទឹកកក​នោះ ហើយ​ក្រោយ​ពេល​គាត់​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​កម្លាំង​បាន​ទទួល​ពាក្យបណ្ដឹង​ដើម្បី​ចាត់ការ​ជូន​គាត់​ទៅ​តាម​ផ្លូវច្បាប់ ។

នៅ​​រសៀល​ថ្ងៃ​ដដែល​នេះ​ ជន​ដៃដល់​ឈ្មោះ​បុ​ង សៅ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ។ នេះ​ជា​អំពើ​អគតិ​ដែល​ជាតិ​ជា​មនុស្ស​ប្រុស​មិន​គួរ​លើកដៃ​ទៅ​វាយ​ធ្វើបាប​មនុស្ស​ស្រី​ជា​ភេទ​ទន់ខ្សោយ​នោះ​ទេ ខុស​ត្រូវ​យ៉ាងណា​គួរ​និយាយ​អប់រំ ឬ​ណែនាំ​ជា​រឿង​ប្រសើរ​បំផុត ៕​

អត្ថបទសរសេរ ដោយ