ចាប់ឈើជាង២០០សន្លឹកដឹកចេញពីដែនជម្រកសត្វព្រៃកែវសីមា
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឈើគ្រឿងផ្ទះជាង២០០សន្លឹក ត្រូវបានសមត្ថកិច្ចបង្ក្រាប នាវេលាម៉ោងប្រមាណ០៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ចំណុចភូមិពូគង់ ឃុំស្រែព្រះ…
ខេត្តមណ្ឌលគិរី ៖ ឈើគ្រឿងផ្ទះជាង២០០សន្លឹក ត្រូវបានសមត្ថកិច្ចបង្ក្រាប នាវេលាម៉ោងប្រមាណ០៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ចំណុចភូមិពូគង់ ឃុំស្រែព្រះ…
ខេត្តមណ្ឌលគិរី ៖ ឈើគ្រឿងផ្ទះជាង២០០សន្លឹក ត្រូវបានសមត្ថកិច្ចបង្ក្រាប នាវេលាម៉ោងប្រមាណ០៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខណៈក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើលើកឡើងថា បច្ចុប្បន្នឈើប្រណិតក្នុងខេត្តមណ្ឌលគិរីដូចជា បេង នាងនួន ធ្នង់ ។ ល ។ ត្រូវបានក្រុមឈ្មួញកាប់អស់ស្ទើរគ្មានសេសសល់ ដោយគេកំពុងសម្រុកកាប់កម្ទេចឈើប្រភេទសុក្រំ គគីរ ឈ្លិច វិញម្តង ។
លោក សាក់ សាគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ បានឲ្យដឹងនៅថ្ងៃ១៧ ខែមីនា នេះថា បន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងដោយផ្ទាល់ចំនួន៧នាក់ ឆ្ពោះទៅចំណុច UTM លេខ០៦៩១៤៦៨.១៣៥៧៩១៨ ក្នុងភូមិពូគង់ (ក្នុងក្រុមហ៊ុនចម្ការកៅស៊ូក្រុមហ៊ុនប៊ិញហ្វឿក)និងបានប្រទះឃើញរថយន្តកែច្នៃប្រភេទប៉ាកុង១គ្រឿង កំពុងតែដឹកឈើអារប្រភេទឈើទាល ។ លោកប្រធានស្នាក់ការសន្តិសុខបន្តថា ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកចេញពីព្រៃដែនជម្រកសត្វព្រៃកែវសីមា បម្រុងឆ្ពោះទៅលក់បន្តក្នុងទឹកដីនៃខេត្តក្រចេះ ។
ទោះជាយ៉ាងណា ម្ចាស់ឈើមិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ ដោយពួកគេបានរត់ចូលព្រៃបាត់ស្រមោល ហើយនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នេះ រថយន្តដឹកឈើ ត្រូវបានអាវុធហត្ថប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើកែវសីមា ចាត់ការបន្ត ។ ចំណែកមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានឲ្យដឹងថា ឈើដែលរឹបអូសជាឈើប្រភេទឈើទាល អារជ្រៀករួចចំនួន២៤០សន្លឹក នៅមិនទាន់បានវាស់វែងនៅឡើយ ៕
ចែករំលែកព័តមាននេះ