ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចរាចរណ៍​ម្នាក់​ដក​កាំភ្លើង​បា.ញ់បោះ​សេរី​នៅ​តាម​ដងផ្លូវ​ត្រូវ​ចាប់ខ្លួន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នគរបាល​ចរាចរណ៍​ម្នាក់​ជិះ​ម៉ូតូ​ដក​កាំភ្លើង​បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់​នៅ​តាម​ដងផ្លូវ​មុខ​ផ្សារ​កុងតឺន័រ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​ការ​តាម​ដងផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ខណៈ​ពេល​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ឃាត់ខ្លួន​វាយ​ខ្នោះ​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ប្រគល់​ឱ្យ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត ។ ហេតុ​ការ​បាញ់បោះ​សេរី​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​យប់…

ខេត្តសៀមរាប ៖ នគរបាល​ចរាចរណ៍​ម្នាក់​ជិះ​ម៉ូតូ​ដក​កាំភ្លើង​បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់​នៅ​តាម​ដងផ្លូវ​មុខ​ផ្សារ​កុងតឺន័រ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​ការ​តាម​ដងផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ខណៈ​ពេល​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ឃាត់ខ្លួន​វាយ​ខ្នោះ​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ប្រគល់​ឱ្យ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត ។

ហេតុ​ការ​បាញ់បោះ​សេរី​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​ផ្សារ​កុងតឺន័រ (​ស្ដា​ត​ចាស់​) ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ លោក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ជន​បាញ់បោះ​សេរី​ជា​មន្ត្រី​នគរបាល​ចរាចរណ៍ ដក​កាំភ្លើង​បាញ់​គំរាម​មេឃ​ជា​ច្រើន​គ្រាប់​នៅ​ផ្សារ​កុងតឺន័រ (​ស្តា​ត​ចាស់​) ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ នោះ លោក​បានឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ហើយ ប៉ុន្តែ​ចំណាត់ការ​ចំពោះ​ជន​រូប​នេះ​យ៉ាងណា​នោះ លោក​នៅ​មិន​ទាន់​បានដឹង​នៅឡើយ​ទេ ដោយសារ​លោក​ជាប់​បេស​កម្ម​មក​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា មន្ត្រី​ដែល​បាន​បាញ់បោះ​សេរី​នៅ​ម្តុំ​ផ្សារ​កុងតឺន័រ​នោះ មានឈ្មោះ តាន់ ភី​រម្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានមុខ​ងារ​ជា​អនុសេនីយ៍ត្រី នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ខេត្តសៀមរាប ។ ប្រភព​បាន​បន្ត​ថា មន្ត្រី​នគរបាល​ចរាចរណ៍​បាញ់បោះ​សេរី​ខាងលើ​បាន​ធ្វើ​សកម្មភាព​បាញ់ និង​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី បន្ទាប់​មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅផ្ទះ​ជនសង្ស័យ​នៅ​ភូមិ​ឃុំ​ខាងលើ បញ្ជូន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ។

ជុំវិញ​ម​ជ្ឍ​ដ្ឋា​ន​នានា​ក្នុង​ខេត្តសៀមរាប បាន​រិះគន់​ត​ៗ​គ្នា​ថា បើ​មន្ត្រី​នគរបាល​ដូច​គ្នា ចាប់​យក​ទៅ​ប្រហែលជា​មិន​មាន​ចំណាត់ការ​ខាង​ផ្លូវច្បាប់​ទេ ព្រោះ​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​អ្នក​បាញ់បោះ​សេរី​ជា​មន្ត្រី​យោធា ឬ​ប៉េ​អឹ​ម​វិញ ប្រហែលជា​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​តាំងពី​យប់មិញ​ម្ល៉េះ​បាត់​ហើយ ។

បើ​តាម​លោក​វរសេនីយ៍ឯក ជឹ​ម សុវណ្ណ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​០២​និង​២៣​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ជន​ដែល​បាញ់បោះ​សេរី​នៅ​តាម​ដងផ្លូវ​សាធារណៈ​នោះ គឺជា​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​របស់ខ្ញុំ​ពិតមែន ។ លោក​បាន​បន្ត​ថា មន្ត្រី​រូប​នោះ​ត្រូវ​បាន​លោកស្នងការ ឱ្យ​ចាត់ការ​ទៅ​តាម​វិន័យ​របស់​នគរបាល​ជាតិ​យើង ប៉ុន្តែ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​ស្នងការ​រង​ទទួល​បន្ទុក​កណ្ដាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាត់ការ​បន្ត ឬ​ធ្វើ​យ៉ាងណា​នៅ​លើ​គាត់​ជា​អ្នក​សម្រេច ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ទេ នៅ​វេលា​ម៉ោង​០២​និង​៤២​នាទី​រសៀល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ