ខេត្តរតនគិរី ៖ ក្មេងទំនើងពីរក្រុមស្ទាក់វាយគ្នាដុតម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ២០០៩ ពណ៌ខ្មៅ គ្មានផ្លាកលេខ ស្ថិតនៅចំណុចភួមិតាអងកាតេ ឃុំតាអងស្រុកកូនមុំ ខេត្តរតនគិរី ។ ហេតុការណ៍ក្មេងទំនើងឈ្លោះគ្នាដុតម៉ូតូនោះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅភូមិសឹក ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ម៉ូតូដែលត្រូវរងការដុតបំផ្លាញចោលនោះជារបស់ឈ្មោះ ពេល ភ័ក្ត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិកើតហេតុខាងលើ ។
បើតាមការបំភ្លឹរបស់ជនរងគ្រោះបានឱ្យដឹងថា ខណៈនោះជិះម៉ូតូរួមដំណើរពីរនាក់ហើយជនដៃដល់មានគ្នាបួននាក់ពេលកំពុងតែជាប់ដៃវាយគ្នាគូកនភាគីម្ខាងទៀតនោះក៏បានដុតម៉ូតូហើយក៏រត់គេចខ្លួនបាត់ភ្លាមៗដែរ ។ បន្ទាប់ពីកើតហេតុកម្លាំងប៉ុស្តិ៍ក៏បានហៅម្ចាស់ម៉ូតូ និងអ្នករូមដំណើរទៅសាកសួរបំភ្លឺតែម្ចាស់ម៉ូតូថា មិនស្គាល់ឈ្មោះ និងមុខជនដៃដល់នោះទេ ។
បើតាមការសន្និដ្ថានរបស់ប៉ុស្តិ៍គឺមកពីរធ្លាប់មានគំនុំនឹងគ្នាហើយទើបពួកគេនាំគ្នាស្ទាក់ផ្លូវបង្កជម្លោះឈានដល់ដុតកម្ទេចម៉ូតូចោលគូរទំនាសបែបនេះ ។ កម្លាំងប៉ុសិ៍្តកំពុងតែធ្វើការតាមដាន និងស្រាវជ្រាវបន្តទៀតដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ