ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​អប្រិយ​ប្រល័យ​ជីវិត​ម្តាយ​ស្លា.ប់​ភ្លាម​នៅ​នឹង​កន្លែង

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​កូនបង្កើត​វាយ​សម្លាប់​ម្តាយ​នឹង​ចបជីក ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាល​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ ករណី​កូនបង្កើត​វាយ​សម្លាប់​ម្តាយ​នឹង​ចបជីក ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាល​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា បង្ក​ដោយ​កូនប្រុស​ពៅ​ឈ្មោះ នៅ វឹ​ន អាយុ​២៨​ឆ្នាំ ដែល​ត្រូវជា​កូនបង្កើត​របស់​សព ។ ដែល​ស្ត្រី​រង​គ្រោះ​ឈ្មោះ ជា ឃី​ម អាយុ​៦២​ឆ្នាំ ត្រូវជា​ម្តាយបង្កើត រស់នៅ​ភូមិ​- ឃុំ ស្រុក កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះជា​ស្រី​មេម៉ាយ​មានកូន​ចំនួន​៨​នាក់ ប្រុស​៦ និង​ស្រី​២​នាក់ កូនប្រុស​ពៅ​ដែល​ជា​ឃាតករ​រូប​នេះ​សង្ស័យ​បែក​ថ្នាំ​ញៀន ទើប​ធ្វើ​ឲ្យ​រូបគេ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​លែង​បាន រហូត​មាន​សតិ​ក៏​មិនសូវ​គ្រប់ ។

នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ជា​កូន និង​ម្តាយ​គ្មាន​ទំនាស់​អ្វី​នឹង​គ្នា​នោះ​ទេ នៅ​ពេល​ដែល​ម្តាយ​ដឹកគោ​យក​ទៅ​ចង​ជាមួយនឹង​ស្នឹងគោ​ដែល​បាន​បោះ​ទុក​ចង​គោ​នៅ​ពេល​យប់​នោះ កូនប្រុស​ពៅ​របស់​គាត់​ឈ្មោះ នៅ វឹ​ន ក៏​បាន​យក​ចបជីក​ធ្វើ​ពី​ដែក​បំពុង​ទីប វាយ​ទៅ​លើ​ម្តាយ​របស់​ខ្លួន ដែល​កំពុង​អង្គុយ​ចង​គោ ម្តាយ​ឃើញ​ទាន់​ក៏​លើកដៃ​ស្តាំ​រង​ធ្វើ​ឲ្យ​បាក់ដៃ រួច​ហើយ​ក៏​ដួល​លត់​ជង្គង់ ខណៈនោះ​កូន​តិ​រិ​ច្ឆា​នរូ​ប​នេះ ក៏​វាយ​បន្ថែម​ចំ​ក្បាល​ខាងក្រោយ​ប្រហែលជា​បួន​ចបជីក​ទៀត បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ បន្ទាប់​មក​សាច់ញាតិ​ដែល​រស់នៅ​ជិតខាង បានឃើញ​ដែរ តែ​រកតែរ​ត់ទៅ​ជួយ​ក៏​មិន​ទាន់​ដែរ ព្រោះ​វា​លឿន​ពេក ។

ម្យ៉ាងទៀត​ដោយសារ តែ​ពេល​កើតហេតុ​ចំ​ជា​ពេល​ល្ងាច​ជិត​យប់ ត្រូវ​បាន​ជន​រង​គ្រោះ​បិទទ្វារ​របង នៅ​ពេល​បើក​ទ្វាររបង​ចូល​បាន វា​ហួសពេល​បាត់​ទៅ​ហើយ ម្តាយ​បាន​ស្លាប់​បាត់​ក៏​នាំ​គ្នា​ចាប់ខ្លួន​កូន​តិ​រិ​ច្ឆា​នរូ​ប​នេះ ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​និ​ច្ច័​យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ