អាជ្ញាធរភ្នំពេញអំពាវនាវឲ្យម្ចាស់ជលយានបើកបរក្នុងទន្លេសាប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ…
រាជធានីភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ…
រាជធានីភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានបេឡេឫស្សីកែវ សម្រេចបាន៦០%។ ក្នុងពេលនេះ ការដ្ឋានបាន និងកំពុងស្ទូចដំឡើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប ដែលក្រុមការងារកំពុងខិតខំសម្រុកឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ ថា ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋាន សូមមេត្តា បើកបរជលយានយន្តបន្ថយល្បឿនឲ្យបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងចៀសវាងការប៉ះពាល់ដល់សំណង់ការដ្ឋាន។
គួររំកឹកថា ស្ពានបេឡេនេះ ត្រូវបានបើកការដ្ឋាន សាងសង់ ជាមួយស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦ ស្ពាននេះស្របគ្នា និងនៅក្បែរគ្នា។ ស្ថិតក្នុងអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ តុលា ២០១៧កន្លងមក ក្នុងគោលបំណង ដើម្បីរំដោះចរាចរណ៍ឲ្យកំណាត់ផ្លូវជាតិទាំងពីរនេះ មានភាពប្រសើរឡើង ជាពិសេសពង្វាង និងរំដោះចរាចរណ៍នៅតំបន់ស្ពានជ្រោយចង្វារ បន្ទាប់ពីស្ពានជ្រោយចង្វារចាស់ត្រូវបានបិទដើម្បីជួសជុល៕
ចែករំលែកព័តមាននេះ