ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ទៅ​បត់ជើង​មួយ​ភ្លែត​សោះ បែរជា​បាត់(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​អត់​ស្លាក​លេខ និង​អត់​ពាក់មួក​សុវត្ថិភាព​ឡើយ ស្រាប់តែ​ពេល​នោះ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឃាត់​នាំ​ចូល​ទៅ​ប៉ុស្ដិ៍ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រក​ឯកសារ​ពាក់ព័ន្ធ​នានា ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​អត់​ស្លាក​លេខ និង​អត់​ពាក់មួក​សុវត្ថិភាព​ឡើយ ស្រាប់តែ​ពេល​នោះ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឃាត់​នាំ​ចូល​ទៅ​ប៉ុស្ដិ៍ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រក​ឯកសារ​ពាក់ព័ន្ធ​នានា ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ឈ្មោះ ណូ ដា​និ​ត អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ជិត​វត្ត​ឈូក​វ៉ា ក្នុងភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ជន​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ឈ្មោះ ភ័​ក្រ អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខ្មែរលើ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។ នគរបាល​បាន​ដកហូត​ម៉ូតូ​១​គ្រឿង ពណ៌​ស មាន​កញ្ចក់ ប៉ុន្តែ​អត់​ស្លាក​លេខ និង​មាន​ស្នាម​គាស់​ស្លាក​លេខ​ចោល​ថែម​ទៀត​ផង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​៣ បាន​ដាក់​កម្លាំង​ស្ទាក់​ចាប់​ម៉ូតូ​អត់​កញ្ចក់ ស្លាក​លេខ និង​អ្នក​ជិះ​អត់​ពាក់មួក​សុវត្ថិភាព​នៅ​ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​តែ​ម្ដង ។ ពេល​នោះ​ឃាត់​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ខ្លះ​អត់​កញ្ចក់ និង​ខ្លះ​ទៀត​អត់​ពាក់មួក​សុវត្ថិភាព លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​ទៅ​ដល់ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ឃើញ​អ្នក​ទាំ​២​នាក់​នេះ​ជិះ​ម៉ូតូ​អត់​ពាក់មួក និង​ម៉ូតូ​អត់​ស្លាក​លេខ​ផង​នោះ​ទើប​កម្លាំង​ឃាត់​ឲ្យ​ឈប់ ដើម្បី​នាំ​ចូល​ទៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​រក​ឯកសារ​ពាក់ព័ន្ធ និង​ឲ្យ​ពួក​គេ​ទៅ​ផាកពិន័យ​តាម​ច្បាប់​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​ពេល​នាំ​ចូល​ទៅ​ដល់​ប៉ុស្តិ៍​បាន​បន្តិច​ជន​ម្នាក់​ឈ្មោះ ភ័ក្ត្រ ដែល​ជា​អ្នក​ឌុ​ប និង​ជា​ម្ចាស់​ម៉ូតូ​បាន​ប្រើ​ល្បិច​សុំ​ទៅ​បត់ជើងតូច រួច​ហើយ​ក៏​បាន​លោត​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​លក់​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ប៉ុស្តិ៍​នោះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ដោយ​មិនដឹង​ថា ជន​នេះ​ជា​មុខសញ្ញា​ចោរ ឬ​បែប​ណា​ឡើយ ។

ចំណែក​យុវជន​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​បាន​និយាយ​ថា រូបគេ និង​ឈ្មោះ ភ័ក្ត្រ គឺ​គ្រាន់តែ​ជា​អ្នក​ស្គាល់គ្នា​តែ​ប៉ុណ្ណោះ តែ​រូបគេ​មិន​បានដឹង​ថា ជន​នោះ​មាន​សមាសភាព​បែប​ណា​ទេ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​សុំ​ឈ្មោះ ភ័ក្ត្រ​ជិះ​ដោយសារ ដើម្បី​រក​ទិញ​អី​ហូប ដោយ​ជិះ​ចេញពី​ម្ដុំ​ផ្សារ​ព្រៃ​ទា ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់​បែប​នេះ​តែ​ម្ដង ហើយ​ខ្លួន​មិន​បានដឹង​ថា ហេតុ​អ្វី​ទើប​ឈ្មោះ ភ័ក្ត្រ​រត់គេច​ខ្លួន​នោះ​ឡើយ ។

នគរបាល​បាន​បញ្ជាក់​ថា ម៉ូតូ​របស់​ជនសង្ស័យ​ត្រូវ​បាន​ដកហូត​ទុក​ហើយ ម៉ូតូ​នោះ​មាន​កញ្ចក់​ប៉ុន្តែ​គ្មាន​ស្លាក​លេខ​នោះ​ឡើយ ម្យ៉ាងទៀត​មាន​ស្នាម​គាស់​ស្លាក​លេខ​ចេញ​ទៀត​ផង​។ ដែល​ករណី​នេះ​ត្រូវ​បាន​សង្ស័យ​ថា ជា​ម៉ូតូ​ដែល​ចោរលួច​យក​ពី​កន្លែង​ណាមួយ ហើយ​គាស់​ស្លាក​លេខ​ចេញ ដើម្បី​កុំ​ឲ្យ​ម្ចាស់​ចំណាំបាន ។

ចំណែក​ជន​ដែល​កំពុង​រត់គេច​ខ្លួន​នោះ ក៏​ជាប់​ការ​សង្ស័យ​ថា ជា​មុខសញ្ញា​ចោរលួច​ម៉ូតូ​ផង​ដែរ ពេល​នេះ​កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ចំណែក​យុវជន​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​មិន​បាន​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​ច្បាប់​ទេ ព្រោះ​តាម​ការ​សាកសួរ​យ៉ាង​ល្អិតល្អន់​តាម​ជំនាញ គឺ​យុវជន​នេះ​មិន​បានដឹង​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ