ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​រំលោ.ភ​ក្មេង​ស្រី​ជា​ច្រើន​លើក​ចុង​ក្រោយ​នាង​ត្អូញ​ឈឺ​ប្រដាប់​ភេទ​ទើប​បែកធ្លាយ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ មី សេង​ឡុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជុបស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ដោយសារ​តែ​បាន​រួម​ភេទ​ជាមួយនឹង​ក្មេង​ស្រី…

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ មី សេង​ឡុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជុបស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ដោយសារ​តែ​បាន​រួម​ភេទ​ជាមួយនឹង​ក្មេង​ស្រី ម្នាក់​អាយុ​១៣​ឆ្នាំ រស់នៅ​ឃុំ​ស្រុក​ជាមួយ​គ្នា​ជា​ច្រើន​លើក ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ នឹង​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់​វិធាន​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​កូនស្រី​រង​គ្រោះ​ធ្លាប់​បាន​ប្រាប់​ម្តាយ​ជា​ច្រើ​លើក​ថា ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួងលោម​ក្មេង​ស្រី និង​បាន​បញ្ចុះបញ្ចូល​នាំ​ទៅ​រំលោភ​សេពសន្ថវៈ​តែ​មិន​ត្រូវ​បាន​ម្តាយ​ចាប់​អារ​ម្ម​ណ៏នោះ​ទេ​ហាក់បីដូចជា​ធ្វើ​មិនដឹង​នឹង​រឿង​ដែល​កើតឡើង ។

លោក​វរ​សេនី​យ៏​ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា ទើបតែ​រហូត​មក​ដល់​ព្រឹកថ្ងៃ​ទី​១៨ កុម្ភៈ ជនសង្ស័យ​ឈ្មោះ សេង ឡុ​ង បាន​បក់ដៃ​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ដើម្បី​ទៅ​រំលោភ​សេព​សន្ថ​វៈ​បន្ត​ទៀត​នៅ​ត្រង់​ទីតាំង​កន្លែង​ស្ងាត់​ក្នុងភូមិ​តែ​ក្មេង​ស្រី​នោះ​មិន​បាន​ទៅ​ឡើយ ។ ដោយសារ​តែ​ត្អូញ​ត្អែ​រ​ឈឺ​ប្រដាប់​ភេទ​ពេក​ហើយ​ក៏​បាន​យក​រឿង​ទាំងនេះ​ប្រាប់​ទៅ​ម្តាយ​របស់​ខ្លួន និង​បាន​ផ្អើល​ទៅដល់​សាច់ញាតិ​ពេល​ដែល​បែកធ្លាយ​រឿង​នេះ​ក៏​សមត្ថកិច្ច​បាន​ហៅ​បុរស​សង្ស័យ​មក​សួរនាំ​ព្រមទាំងបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួងលោម និង​ប​ញ្ជុះ​បញ្ចូល​ក្មួយ​ស្រី​បង្កើត​អាយុ១៣​ឆ្នាំ​រួម​ភេទ​បាន​បន្តបន្ទាប់​៤​លើក​មក​ហើយ ។ តែ​តាម​ពិត​ច្រើន​ជាង​នេះ​ទៅ​ទៀត តែ​ជនសង្ស័យ​បាន​ឆ្លើយ​មាន​ចំនួន​តិច​ទៅ​វិញ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ កម្លាំង​សមត្ថកិច្ច​កំពុង​តែ​សួរនាំ​បុរស​ជាប់ចោទ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​នៅ​ពេល​បាន​បញ្ជូន​មក​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ខេត្ត​ឃើញ​បាន​បាន​ដាច់សន្ទះ​ព្រហ្មចារី​យ៏​ដោយ​ពិត​ប្រាក​ដោយ​ការ​រំលោភ​ផ្លូវភេទ​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ