ខេត្តកំពង់ស្ពឺ ៖ ទ្រព្យសម្បត្តិលុយកាក់ និងសម្ភារ ព្រមទាំងសត្វមាន់ ទារ ជាច្រើនសរុបប្រមាណជាង១០០០ដុល្លារអាមេរិកត្រូវបានក្រុមចោរហារយហែកជញ្ជាំងផ្ទះរបស់អ្នកកាសែតជើងចាស់ម្នាក់យកទៅបាត់ដោយសុវត្តិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។
តាមប្រភពពីលោក ឈួន ឈឿន ដែលជាម្ចាស់ផ្ទះបានឱ្យដឹងថា ការដែលក្រុមចោរហារយលួចទ្រព្យរបស់លោកនោះមិនមែនជាលើកទី១នោះទេ គឺច្រើនលើកច្រើនសារមកហើយ ទើបតែថ្មីៗនេះបាត់របស់របរច្រើនជាងមុនខ្លាំង តាមការរៀបរាប់របស់លោកដែលក្រុមចោរលួចយកទៅនោះមានសត្វទារ៤ក្បាល មាន់ជាច្រើនក្បាល ទូរស័ព្ទ២គ្រឿង ទូរទស្សន៍១គ្រឿង អាគុយចំនួន០២គ្រឿង និងលុយសរុបជាង២លានរៀល មិនត្រឹមតែលួចសម្ភារទ្រព្យសម្បត្តិនោះទេ សូម្បីតែដើមស្វាយក៏ក្រុមចោរកាច់បំផ្លាញចោលដែរ ។
បន្ទាប់ពីអ្នកយកព័ត៌មានជើងចាស់ម្នាក់ត្រូវបានក្រុមចោរលួចទ្រព្យអស់ពីផ្ទះសល់តែសំបកផ្ទះទទេនេះដែលអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ចាន់ ឈន នាយប៉ុស្តិ៍នគរបាលឃុំព្នាយដែលប៉ុន្តែលោកនិយាយថាម្ចាស់ផ្ទះមិនបានប្តឹងមកលោកឡើយ ហើយរាល់ថ្ងៃកម្លាំងរបស់លោកមានតែ៧នាក់ប៉ុណ្ណោះ ឈឺ២នាក់ទៀតសល់៥ មិនអាចគ្រប់គ្រង និងជួយទៅយាមផ្ទះរបស់ប្រជាពលរដ្ឋគ្រប់នោះទេ ទាល់តែប្រជាពលរដ្ឋយើងជួយថែរក្សារបស់របរខ្លួនឯងផងដែលទើបគង់វង្សបាន ៕
ចែករំលែកព័តមាននេះ