ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ និងភូមា២៧នាក់ត្រូវបានសមត្ថកិច្ចចម្រុះខេត្តឈុំផន ប្រទេសថៃ ធ្វើការឃាត់ខ្លួននៅចំណុចអគារការដ្ឋានសំណង់មួយកន្លែង ខណៈកំពុងស្នាក់នៅ និងធ្វើការជាកម្មករសំណង់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចោទថា ស្នាក់នៅ និងធ្វើការគ្មានលិខិតអនុញ្ញត នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ថៃមួយ ។
ការឃាត់ខ្លួនពលករខ្មែរភូមាទាំងអស់ខាងលើធ្វើឡើងនៅក្នុងការដ្ឋានសំណង់មួយនៃទីរួមខេត្តឈុំផនហើយថា ពលករទាំងនេះខ្មែរ២៥នាក់ ប្រុស១៣នាក់ និងស្រី១២នាក់ ក្នុងនោះក៏មានពលករភូមាចំនួន២នាក់ផងដែរ ។ ពលករមានលិខិតអនុញ្ញាតិពីមូលដ្ឋានរបស់ថៃចំនួន១៣នាក់ ហើយ១១នាក់ផ្សេងទៀតមានលិខិតអនុញ្ញាតតែធ្វើការខុសថៅកែ និងពលករធ្វើការគ្មានលិខិតអនុញ្ញាតចំនួន៣នាក់សមត្ថកិច្ចយកទៅសួរនាំ ។
ក្រោយសាកសួរតាមរយៈអ្នកបកប្រែក្រុមពលករនិយាយថា ពួកគេចូលទៅធ្វើការនៅខេត្តឈុំផនតាមរយៈជនជាតិថៃម្នាក់នៅក្រុងបាងកក ។ មិនត្រឹមតែពលករខ្មែរ និងភូមានោះទេដែលត្រូវសមត្ថកិច្ចថៃចោទប្រកាន់ប្រភពថា សូម្បីតែជនជាតិថៃដែលនាំពលករទៅធ្វើការនៅក្នុងខេត្តកើតហេតុខាងលើក៏រងការចោទពីសមត្ថកិច្ចថៃ២ករណីផងដែរ គឺទទួលពលករទៅធ្វើការដោយគ្មានលិខិតអនុញ្ញាតធ្វើការ និងទទួលពលករធ្វើការមិនត្រូវតាមទីតាំងកំណត់ទុកក្នុងលិខិតអនុញ្ញាធ្វើការ ។ ជុំវិញព័ត៌មានខាងលើមន្ត្រីកម្ពុជាប្រចាំនៅប្រទេថៃមិនអាចទាកទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ៕
ចែករំលែកព័តមាននេះ