ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិច​បានជា​គិត​ខ្លី​ម្ល៉េះ ពិបាកចិត្ត​អត់​មាន​លុយរៀប​ការ​ឱ្យ​កូន​សុខចិត្ត​បញ្ចប់ជីវិត

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មាន​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​សំលាប់​ខ្លួន​មួយ​បាន​បាន​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​០៤​និង​០០​ទៀប​ភ្លឺ ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ចំការ​របស់​គាត់​ក្នុងភូមិ​ពូ​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ មាន​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​សំលាប់​ខ្លួន​មួយ​បាន​បាន​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​០៤​និង​០០​ទៀប​ភ្លឺ ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ចំការ​របស់​គាត់​ក្នុងភូមិ​ពូ​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

ជន​រង​គ្រោះ​ឈ្មោះ ស្រេ​ន សុខ​លី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អនុប្រធាន​ការិយា​ល័យ​គាំទ្រ​ឃុំ​-​សង្កាត់ ។ ប្រពន្ធ​ឈ្មោះ គង់ ថ​រី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ពិនិត្យ​សាកសព​របស់​កំលាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សំលាប់​ខ្លួន​ពិតប្រាកដ​មែន ដោយ​យក​ខ្សែ​អង្រឹង​ប្រវែង​០៥​មែ​ត្រ​ពី​ផ្ទះ​នៅ​ភូមិ​យក​ទៅ​ចង​នៅផ្ទះ​ចំការ​កំពស់​ពី​ដី​ប្រវែង​២​ម៉ែត្រ ។

មូលហេតុ មាន​បញ្ហា​ក្នុង​គ្រួសារ​ជិត​ការកូន​អត់​លុយកាក់ ។ ក្រោយ​ពិនិត្យ​រួច​បាន​ប្រគល់​សាកសព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ