ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្អាតយ៉ាងណាក៏នៅតែមានរឿង​ដោះមិន​ចេញ សុខចិត្តជ្រើសផ្លូវបញ្ចប់​​

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សព​អ្នកស្រី​ចេ​វ សុ​វ​ឌ្ឍ​នា ដែល​បាន​ចងក​ធ្វើ​អត្តឃាត ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ ។ ការ​ចងក​ធ្វើ​អត្តឃាត​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​ក៏​មិន​អាច​នរណា​ដឹង​ថា អ្នកស្រី​មាន​វិបត្តិ​អ្វី​ដែរ ។…

ខេត្តតាកែវ ៖ សព​អ្នកស្រី​ចេ​វ សុ​វ​ឌ្ឍ​នា ដែល​បាន​ចងក​ធ្វើ​អត្តឃាត ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ ។ ការ​ចងក​ធ្វើ​អត្តឃាត​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​ក៏​មិន​អាច​នរណា​ដឹង​ថា អ្នកស្រី​មាន​វិបត្តិ​អ្វី​ដែរ ។

អ្នកស្រី​ចេ​វ សុ​វ​ឌ្ឍ​នា ជា​ស្ត្រី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​និង​ជា​អ្នកមាន​ជីវភាព​ធូរធារ​ម្នាក់​តែ​អភ័ព្វ​រឿង​ស្នេហា​ដោយ​អ្នកស្រី​ជា​ស្ត្រី​មេ​មា​៉​យ​កូន​៣​ម្នាក់ ។ អ្នកស្រី​បាន​ចងក​សម្លាប់​ខ្លួន​នៅផ្ទះ​ជួល​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ដោយ​ទុក​កូន​៣​នាក់​ឲ្យ​នៅ​កំព្រា​គ្មាន​ម្តាយ​ហៅ ។ ផ្ទះ​ដ៏​ស្កឹមស្កៃ​ដែល​ស្ត្រី​រង​គ្រោះ​ធ្វើ​អត្តឃាត​នោះ ស្ថិត​នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ។ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​អ្នកបម្រើ​ក្នុងផ្ទះ​ប្រទះ​ឃើញ​ចងក​ស្លាប់​ក្នុង​បន្ទប់ដេក​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា ។ អ្នកស្រី​គឺជា​មន្ត្រី​បម្រើ​ការ​នៅ​រដ្ឋសភា ហើយ​ក៏​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ការងារ​ពង្រីក​ចលនា​យុវជន​នៅ​ក្រៅប្រទេស​ផង​ដែរ ។

ទាក់ទិន​នឹង​ករណី​នេះ​លោក​អធិកា​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​ថា បើ​តាម​សម្តី​អ្នក​ជិតខាង​បាន​បញ្ជាក់​ថា តាម​ការ​សង្កេត​គេ​ឃើញ​អ្នកស្រី​ទៅ​ណា​មក​ណា​មិន​ដែល​ឃើញ​មាន​ស្វាមី​ទៅ​ជាមួយ​ទេ ដូច្នេះ​ក៏​សន្និដ្ឋាន​ថា​ជា​ស្ត្រី​មេម៉ាយ​តែ​ម្តង​ទៅ ។ មិត្តភក្តិ​ស្និទ្ធស្នាល​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង ព្រោះ​អ្នកស្រី​ជា​មនុស្ស​មានទឹក​ចិត្តល្អ និង​តែង​ជួយ​រាល់​ទុក្ខ​ធុរៈ​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​មិន​មានការ​រើសអើង​អ្វី​ឡើយ តែ​នេះ​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​គ្មាន​អ្វី​និយាយ​ក្រៅពី​ពាក្យ​ថា ស្តាយ​ៗ​នោះ​ទេ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ពិនិត្យ​សព​រួចរាល់​ហើយ សព​អ្នកស្រី​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ ។គ្រប់​គ្នា​មាន​តែ​ការ​សោកស្តាយ​ដោយសារ​មើលឃើញ​ថា អ្នកស្រី​មិន​មាន​ជីវភាព​ខ្វះខាត​នោះ​ទេ ដោយ​មាន​លំនៅ​ឋាន​ស្តុកស្តម្ភ​នៅ​ក្នុងបុរី​ឯ​រាជធានី​ភ្នំពេញ ចំណែក​ជីវិត​ដ៏​ស្រស់បំព្រង​របស់​អ្នកស្រី​ពិតជា​គេ​មិន​ជឿ​ថា​ជា​អ្នកមាន​វិបត្តិ​អ្វី​រហូត​ឈាន​ដល់​ការ​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ​ឡើយ តែបើ​យោង​តាម​ប្រភព​ខ្លះ​ថា អ្នកស្រី​មាន​វិបត្តិ​ស្នេហា​ជាមួយ​បុរស​ជា​ប្តី ។ តាម​ប្រភព​ថា មុន​ពេល​ធ្វើ​អត្តឃាត​អ្នកស្រី​បាន​ទុក​លិខិត​បណ្តាំ​មួយ​ផង​ដែរ ដោយ​បាន​បង្ហាញ​ការ​ឈឺចាប់​ចំពោះ​បុរស​ជា​គូជីវិត​ដែល​បាន​ចោទប្រកាន់​និង​បោះបង់ ។ ប្រភព​នោះ​ថា អ្នកស្រី​ជា​ភរិយា​ទី​២ផង​ដែរ ហើយ​គេ​មិនដឹង​ថា​បុរស​ជា​ប្តី​នោះ​ជា​នរណា​ឡើយ តែ​ប្រហែល​មិនធម្មតា​នោះឡើយ ៕​

អត្ថបទសរសេរ ដោយ