ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​កើនឡើង​នៅ​ជំរំ​ជនភៀសខ្លួន

6 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ ភាព​តានតឹង​មានការ​កើនឡើង​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​ខណៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ការ​បើក​ជា​ផ្លូវការ​កម្មវិធី​ដែល​គ្រោង​បញ្ជូន​ពួកគេ​មក​រស់នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ ។ ពួ​ល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជា​ច្រើន​សិប​នាក់​កាលពី​ចុង​ស​ប្តា​ហ៍​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ពេល​មាន​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប លោក YANGHEE LEE ក្នុង​ជំរំ​ជា​ច្រើន​ស្ថិត​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២…

ប្រទេស​បង់​ក្លា​ដែ​ស ៖ ភាព​តានតឹង​មានការ​កើនឡើង​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​ខណៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ការ​បើក​ជា​ផ្លូវការ​កម្មវិធី​ដែល​គ្រោង​បញ្ជូន​ពួកគេ​មក​រស់នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ ។

ពួ​ល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជា​ច្រើន​សិប​នាក់​កាលពី​ចុង​ស​ប្តា​ហ៍​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ពេល​មាន​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប លោក YANGHEE LEE ក្នុង​ជំរំ​ជា​ច្រើន​ស្ថិត​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ។ ជនភៀសខ្លួន​មួយ​ចំនួន​បាន​តវ៉ា​ចំពោះ​ការ​គំរាមកំហែង​មិន​ផ្តល់​ប័ណ្ណ​ផ្គត់ផ្គង់​ស្បៀង​ពី​សំណាក់​កង​យោធា​បង់​ក្លា​ដែ​ស​ក្នុង​ករណី​ពួក​គេ​បដិសេធ​មិន​ព្រម​វិល​ត្រឡប់​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា​វិញ ។

យោង​តាម​កិច្ចព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​កាលពី​ស​ប្តា​ហ៍​មុន​រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ា​ន់​ម៉ា​ថា មី​យ៉ា​ន់​ម៉ា​នឹង​ចាប់​ទទួល​ពី​ថ្ងៃ​ទី​២៣ មក​រា ទៅ និង​ក្នុង​រយៈពេល​២​ឆ្នាំ ជន​ភៀស​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​៦៥០.០០០​នាក់ ដែល​ស្ថិត​នៅ​បង់​ក្លា​ដែ​ស​ក្រោយ​រត់គេច​ចេញពី​អំពើ​ហិង្សា​នៅ​រដ្ឋ​រ៉ា​ឃី​ន ចាប់ពី​ដំណាច់​ខែសីហា​មក ។

ទោះបី​យ៉ាងណា ពួក​រ៉ូ​ហ៊ីង​យ៉ា​ជា​ច្រើន​ប​ដិសេ​ធ​មិន​មក​កាន់​មី​យ៉ា​ន់​ម៉ា​វិញ បើ​ដរាបណា​សន្តិសុខ​ពួក​គេ​ពុំ​ត្រូវ​បាន​ធានា ហើយ​មី​យ៉ា​ន់​ម៉ា​ប​ដិសេ​ធ​មិន​ផ្តល់​សិទ្ធិ​ពលរដ្ឋ​ដល់​ពួក​គេ ហើយ​ពុំ​បញ្ចូល​ពួក​គេ​ក្នុង​បញ្ជី​ជនជាតិភាគតិច​ដែល​មានការ​ទទួលស្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ