ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ថា ប៊ូ​តុង​នុយក្លេអ៊ែរ​របស់ខ្ញុំ​ធំ​ជាង​ប៊ូ​តុងរបស់​លោក​គី​ម ជុង​អ៊ុ​ន​ច្រើន

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយ​តប​វិញ​ចំពោះ​មេ​ដឹកនាំ​កូរ៉េ​ខាងជើង ដែល​អះអាង​ថា ប៊ូ​តុង​នុយក្លេ​អ៊ែ​រ​ស្ថិត​លើ​តុ​របស់​លោក​ជា​និច្ច ។ ក្រោយ​ពី​អះអាង​ថា…

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយ​តប​វិញ​ចំពោះ​មេ​ដឹកនាំ​កូរ៉េ​ខាងជើង ដែល​អះអាង​ថា ប៊ូ​តុង​នុយក្លេ​អ៊ែ​រ​ស្ថិត​លើ​តុ​របស់​លោក​ជា​និច្ច ។

ក្រោយ​ពី​អះអាង​ថា គឺ​សកម្មភាព​របស់​លោក​ដែល​អាច​ឱ្យ​អាកាសចរណ៍​ស៊ី​វិល​ជួប​ប្រទះ​ឆ្នាំ​ដែល​មាន​សន្តិសុខ​បំផុត​ក្នុង​ឆ្នាំ​២០១៧ ដែល​នាំ​ឱ្យ​មានការ​ចំអក​តាម​បណ្តាញ​សង្គម លោក​ត្រាំ នា​ថ្ងៃ​ទី​២ មក​រា បាន​ឆ្លើយ​តប​វិញ​ចំពោះ​ពាក្យពេចន៍​របស់​សម​ភាគី​កូរ៉េ​ខាងជើង​ពី​អាវុធ​នុយក្លេអ៊ែរ ។

តាម TWITTER លោក​ត្រាំ សរសេរ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ទើប​នឹង​អះអាង​ថា ប៊ូ​តុង​នុយក្លេអ៊ែរ​ស្ថិត​លើ​តុ​លោក​ជាប់ ។ នេះ​ជាស​ម្តី​នៃ​របប​ដ៏​ក្រីក្រ​មួយ ហើយ​អត់ឃ្លាន​អាច​និយាយ​បែប​នេះ ចំណែក​ខ្ញុំ​វិញ​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​មួយ​ដែរ ប៉ុន្តែ​ង​វា​ធំ និង​ខ្លាំង​ជាង​ច្រើន​ប៊ូ​តុង​នុយក្លេអ៊ែរ​លោក​គី​ម ជុង​អ៊ុ​ន ។

លោក​គី​ម ជុង​អ៊ុ​ន ក្នុង​សារ​ឆ្នាំ​ថ្មី​ទៅ​កាន់​ប្រជាជាតិ ឆ្លៀត​រំលឹក​ថា ប្រទេស​របស់​លោក​ជា​ប្រទេស​នុយក្លេអ៊ែរ​ពេញ​សិទ្ធិ​មួយ ដោយ​ព្រមាន​ថា លោក​មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​លើ​តុ​របស់​លោក​ជាប់ ។ មេដឹកនាំ​កូរ៉េ​ខាងជើង ទន្ទឹម​នឹង​នេះ​ក៏​ពោល​បើកចំហ​ចំពោះ​កូរ៉េ​ខាងត្បូង​ដែរ ដោយ​អះអាង​ថា ក្រុង​ព្យុ​ង​យ៉ាង​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង ។ ក្រុង​សេ​អ៊ូ​ល​ស្វាគមន៍​ភ្លាម​ៗ ហើយ​នា​ថ្ងៃ​ទី​២ មក​រា ស្នើ​ឱ្យ​មានការ​ចរចា​គ្នា​កម្រិត​ខ្ពស់​មួយ​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​ចាប់ពី​ថ្ងៃ​ទី​៩ មក​រា ទៅ ។

ក្រុង​វ៉ា​ស៊ី​ន​តោន​នា​ថ្ងៃ​ទី​២ មក​រា បដិសេធ​ទស្សនវិស័យ​នៃ​ការ​ចរចា​មួយ​រវាង​កូរ៉េ​ខាងជើ​ង និង​កូរ៉េ​ខាងត្បូង ប្រសិនបើ​ការ​ចរចា​នេះ​ពុំ​ផ្តោត​លើ​បញ្ហា​នុយក្លេអ៊ែរ​ទេ​នោះ ។

ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​នា​ថ្ងៃ​ទី​៣ មក​រា ថា ខ្លួន​នឹង​ភ្ជាប់​ឡើង​វិញ​ទូរស័ព្ទ​ក្រហម​ជាមួយ​ក្រុង​សេ​អ៊ូ​ល​ក្រោយ​ការ​អំពាវនាវ​របស់​លោក​គី​ម ជុង​អ៊ុ​ន កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ