១-សង់កំផែងការពារព្រំដែន
ក្រុមកម្មករកំពុងធ្វើការសាងសង់កំផែងការពារព្រំដែនរវាងអាមេរិក-មុិកសិុកស្របតាមតំរូវការរបស់មេដឹកនាំ ។
២-កីឡាករបាល់ឱបអាមេរិកប្រឆាំងការមើលងាយជាតិសាសន៍
បណ្ដាកីឡាករបាល់ឱបអាមេរិកនាំគ្នាលុតជង្គង់មិនព្រមក្រោកឈរគោរពទង់ជាតិដើម្បីប្រឆាំងនឹងភាពអយុត្តិធម៌ដល់ជនស្បែកខ្មៅ ។
៣-អ្នកបង្កើតទស្សនាវដ្ដី Playboy ផ្លុំភ្លើងទៀន
លោក Hugh Hefner កំពុងផ្លុំភ្លើងទៀនក្នុងពេលខួបកំណើតគំរប់៧៥ឆ្នាំ និងលោកបានស្លាប់ក្នុងអាយុ៩១ឆ្នាំ កាលពីពេលថ្មីៗកន្លងមក។
៤-ទូរស័ព្ទសាំស៊ុងផ្ទុះក្នុងហោប៉ៅអាវ
បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់បានផ្ទុះទូរស័ព្ទសាំស៊ុងក្នុងហោប៉ៅអាវ និងជាហេតុការណ៍កម្រកើតមាននៅលើពិភពលោក ។
៥-ខ្លារួចពីទ្រុងខាំអ្នកថែទាំសួន
កើតហេតុការណ៍ដ៏រន្ធត់មួយនៅឯឧទ្យាន «នេរាកាតតា ខាងក្រៅក្រុងបាងកាល័ររដ្ឋការាណាតកា ប្រទេសឥណ្ឌា ធ្វើឲ្យអ្នកថែទាំសត្វត្រូវបានកូនខ្លារួចពីទ្រុងលោតខាំបណ្ដាលឲ្យស្លាប់ ។
៦-ឪពុករួចពីគុកនៅពេលកូនប្រុសសារភាពថាជាអ្នកសម្លាប់ប្អូនអាយុ២ឆ្នាំ
តុលាការក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានដោះលែងលោកអេនថូនី ម៉ៃឃើល សេនដ័រ និងដកការចោទប្រកាន់ពីបទសម្លាប់កូនស្រីអាយុ២ឆ្នាំ ក្រោយពីកូនប្រុសអាយុ៧ឆ្នាំបានសារភាពថាជាអ្នកសម្លាប់ ។
៧-ចោរប្រើទឹកអាស៊ីដធ្វើជាអាវុធប្លន់ហាងទំនិញ
បុគ្គលិករបស់ហាងទំនិញម្នាក់ត្រូវបានចោរប្លន់ដោយបាញ់ទឹកអាស៊ីដបញ្ចូលមាត់ ។
៨-ជម្លៀសពលរដ្ឋគេចពីភ្លើងឆេះហាងទំនិញនៅមូស្គូ
ប្រជាជនប្រហែល៣.០០០នាក់ត្រូវបានជម្លៀសចេញពីហាងទំនិញមួយនៅមូស្គូ ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗកន្លងមកព្រោះភ្លើងឆេះហាង ។
៩-រថយន្តដឹកហ្គាសផ្ទុុះឆេះនៅក្រុងអាក្រា ប្រទេសហ្គាណា
យ៉ាងហោចមានអ្នកស្លាប់៦នាក់ និង៣៥នាក់ទៀតរងរបួស ក្រោយពីផ្ទុះរថយន្តដឹហ្គាសនៅកណ្ដាលក្រុងអាក្រា ប្រទេសហ្គាណាកាលពីពេលថ្មីៗនេះ ។
១០-សម្លាប់ដោយកាត់ក្បាល និងជើង
នាង Kim Wall អ្នកកាសែតជនជាតិស៊ុយអែតត្រូវប្រទះឃើញបំណែកសព ក្រោយពីបាត់ខ្លួនជាង១០ថ្ងៃ ៕
ចែករំលែកព័តមាននេះ