មកដឹង! កាដូភ្ញៀវកិត្តិយសទទួលបានពីពិធី Pre-Wedding កូនមហាសេដ្ឋីមានបំផុតនៅអាស៊ី
ប្រទេសឥណ្ឌា ៖ ប្រភពពីទស្សនាវដ្ដីម៉ូដ Harper’s Bazaar Arabia កាលពីពេលថ្មីៗនេះ បានរាយការណ៍
ប្រទេសឥណ្ឌា ៖ ប្រភពពីទស្សនាវដ្ដីម៉ូដ Harper’s Bazaar Arabia កាលពីពេលថ្មីៗនេះ បានរាយការណ៍
ប្រទេសឥណ្ឌា ៖ ប្រភពពីទស្សនាវដ្ដីម៉ូដ Harper’s Bazaar Arabia កាលពីពេលថ្មីៗនេះ បានរាយការណ៍ ថា បណ្ដាភ្ញៀវចូលរួមក្នុងកម្មវិធីបុរេអាពាហ៍ពិពាហ៍ ឬ Pre-Wedding កូនប្រុសកំពូលមហាសេដ្ឋីឥណ្ឌា Mukesh Ambani គឺលោក Anant Ambani និងគូដណ្ដឹង កញ្ញា Radhika Merchant ម្នាក់ៗបានទទួល ឈុតកាដូអនុស្សាវរីយ៍ដ៏ប្រណីត ដែលរួមមាន កាបូបយួរដៃម៉ាក Louis Vuitton ដែលរចនាយ៉ាងពិសេស ខ្សែកមាស ស្បែកជើងកែងចោត ឈុតរាត្រីដ៏ប្រណិត និងទៀនក្រអូបធ្វើដោយដៃយ៉ាងពិសេសបំផុត ។
ប្រភពពី GQ India បានកត់សម្គាល់ថា ឈុតកាដូអនុស្សាវរីយ៍ទាំងនេះ បានបង្ហាញអំពីភាពរុងរឿងដោយគ្រួសារត្រកូល Ambani សង្កត់ធ្ងន់ជាពិសេសលើការគោរពចំពោះសួនសត្វ «Vantara» របស់លោក Anant Ambani ដែលជាគំនិតផ្តួចផ្តើមផ្តោតលើការស្តារសត្វព្រៃឡើងវិញ ដែលមានទីតាំងនៅទីក្រុងចាមណាហ្គា (Jamnagar) រដ្ឋហ្គូចារ៉ាត (Gujarat) ដែលជាស្រុកកំណើតគ្រួសារត្រកូល Ambani។
កាបូបដាក់នៅក្នុងឈុតកាដូបានបង្ហាញពីការប្តេជ្ញាចិត្តរបស់គ្រួសារ Ambani ចំពោះសុខុមាលភាពសត្វ និងនិរន្តរភាពអេកូឡូស៊ី។ លើសពីនេះ ទៀនក្រអូបធ្វើដោយដៃមានប្រភពមកពីក្រុមហ៊ុនផលិតទៀន Sunrise Candle របស់ប្រទេសឥណ្ឌា ដែលជាការបណ្ដាក់ទុនក្នុងតំបន់ Mahabaleshwar សម្រាប់ការចូលរួមជាមួយនឹងសិប្បករពិការភ្នែក។
លោក Anant Ambani អាយុ២៨ឆ្នាំ គឺជាអ្នកជំនួញវ័យក្មេង និងជាកូនពៅលោក Mukesh Ambani ដែលគ្រប់គ្រងក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនខ្នាតយក្សរបស់ឥណ្ឌា អាជីវកម្ម ផ្តោត លើថាមពល គីមីឥន្ធនៈ ឧស្ម័នធម្មជាតិ ការលក់រាយ សិល្បៈកម្សាន្ត ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វ ផ្សាយ និងវាយនភ័ណ្ឌ ដោយរកប្រាក់ចំណូលប្រចាំឆ្នាំបានរហូតដល់ ១១០ពាន់លានដុល្លារអាម៉េ រិក។ ទស្សនាវដ្តីពាណិជ្ជកម្មអាម៉េរិក Forbes គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានចុះបញ្ជីទ្រព្យសម្បត្តិសុទ្ធរបស់លោក Mukesh Ambani ចំនួន ១១៦.៦ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតនៅអាស៊ី និងលំដាប់ទី១១ ពិភពលោក។
ដោយឡែក កញ្ញា Radhika Merchant អាយុ២៩ឆ្នាំ គឺជាកូនរបសប់លោក Viren Merchant និងលោកស្រី Shaila Merchant ដែលជាម្ចាស់ក្រុមហ៊ុនផលិតឱសថ Encore Healthcare ។ ការប្រារព្ធពិធីបុរេអាពាហ៍ពិពាហ៍លោក Anant និងកញ្ញា Radhika ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែមីនា កន្លងទៅ នៅទីក្រុងចាមណាហ្គា ដោយមានការចូលរួមពីបុគ្គលល្បីឈ្មោះ ស្ទើរគ្រប់វិស័យមកពីជុំវិញពិភពលោក ជាមួយការរៀបចំយ៉ាងប្រណីតជាទីបំផុតទាំងទីតាំង និងម្ហូបអាហារ អមជាមួយភាពរស់រវើកដោយការសម្ដែងរបស់ Rihanna ដែលគ្រួសារ Ambani ចាយអស់៦.៣លានដុល្លារ សម្រាប់តារាចម្រៀងប៉ុបដ៏ល្បីរូបនេះ។ ការចំណាយសរុបសម្រាប់ពិធីដ៏អស្ចារ្យនេះប្រមាណ១៥២លានដុល្លារឯណោះ ដូចដែលបានរាយការណ៍ដោយកាសែត Daily Mail ៕
ចែករំលែកព័តមាននេះ