ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញដេកស្តូកទាំង២ចឹង អ្នកណាមិនភ័យ​ផ្អើល​នោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ វា​ជា​រឿង​ហួសចិត្ត​ដែល​បុរស​២​នាក់​ មាន​លុយ​ចូល​ច្រៀង​ខារ៉ាអូខេ​ខណៈ​​​ចេញ​មក​វិញ​មិន​អាច​ទៅ​ផ្ទះ​រួច​…​មិន​ទៅ​រក​ផ្ទះសំណាក់​សម្រាក​បែរជា​ទៅ​ដេក​នៅ​លើគម្រប​លូ ក្បែរ​ចិញ្ចើម​ផ្លូវ​យ៉ាង​សុខ​ស្រួល​ទៅ​វិញ ហើយ​ត្រូវ​សមត្ថកិច្ច​ល្បាត​តាម​ផ្លូវ​ឃើញ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ តុលា ត្រង់​ចំណុច​ផ្លូវ​១០១៩ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង…

រាជធានីភ្នំពេញ ​៖ វា​ជា​រឿង​ហួសចិត្ត​ដែល​បុរស​២​នាក់​ មាន​លុយ​ចូល​ច្រៀង​ខារ៉ាអូខេ​ខណៈ​​​ចេញ​មក​វិញ​មិន​អាច​ទៅ​ផ្ទះ​រួច​…​មិន​ទៅ​រក​ផ្ទះសំណាក់​សម្រាក​បែរជា​ទៅ​ដេក​នៅ​លើគម្រប​លូ ក្បែរ​ចិញ្ចើម​ផ្លូវ​យ៉ាង​សុខ​ស្រួល​ទៅ​វិញ ហើយ​ត្រូវ​សមត្ថកិច្ច​ល្បាត​តាម​ផ្លូវ​ឃើញ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ តុលា ត្រង់​ចំណុច​ផ្លូវ​១០១៩ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ក៏​ដាស់​ឱ្យទៅរក​កន្លែងដេក​ឱ្យ​បាន​សមរម្យ ។

បុរស​ដែល​ចេញពី​ច្រៀង​ខារ៉ាអូខេ​មក​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​នោះ​ម្នាក់​ឈ្មោះ អាត ធា អាយុ​២៨​ឆ្នាំ ជា​កម្មករ​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​មានឈ្មោះ ចាន់ សី អាយុ​២៧​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។

តាម​សំដី​បុរស​ទាំង​២​នាក់​បាន​ប្រាប់​ទាំង​ខ្មាស​អៀន​ថា មុន​ពេល​កើតហេតុ​រូបគេ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ។ ក្រោយ​ពី​ផឹក​ស្រវឹង​ហើយ​បាន​នាំ​គ្នា​ចេញ​មក​វិញ ដើរ​តាម​ដងផ្លូវ​លេខ​១០១៩​ទាំង​ស្រវឹង​ទ្រេតទ្រោត​គោលបំណង​ត្រឡប់​ទៅ​សម្រាក​នៅ​កន្លែងធ្វើការ​វិញ ។ ពេល​ដែល​ប៉ូលិស​ដាស់​ឱ្យ​ក្រោក​សួរនាំ​នោះ​បាន​និយាយ​ថា ខ្លួន​មិនដឹង​ថា មិនដឹង​រឿង​អី​បានជា​ខ្លួន​មក​ដេក​តាម​ចិញ្ចើម​ផ្លូវ​មក​ដេក​នៅ​លើ​គម្រប​លូ​ក្បែរ​ចិ​ញ្ជើ​ម​ផ្លូវ​បែប​នេះ​សោះ ព្រមទាំង​និយាយ​ទាំង​រវើរវាយ ហើយ​ក៏​មិន​ដឹង​មក​ដេក​ទី​នេះ​តាំងពី​ពេល​ណា​នោះ​ដែរ ទើបតែ​ដឹង​នៅ​ពេល​សមត្ថកិច្ច​មក​ដាស់​ឱ្យ​ភ្ញាក់​ទៅ​រក​កន្លែង​សម្រាក​ឱ្យ​បាន​សមរម្យ ។

ប៉ូលិស​និយាយ​ថា គាត់​ស្រវឹង​ខ្លាំង​ណាស់ ផឹក​មិនបាច់​ឱ្យ​គេ​សែង​ទេ​…​គឺ​ផឹក​ទៅ​ណា​មិន​រួច ដេក​ដួល​ដោយ​ខ្លួនឯង ។ បើ​ផឹក​ឱ្យ​គេ​សែង​ផឹក​ធ្វើ​អី ?

អត្ថបទសរសេរ ដោយ