ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ ! ឃាត់ខ្លួន​បុរស​ម្នាក់​កាន់​បដារ​ជូនពរ​សម្តេច ហ៊ុន សែន អាយុ​500​ឆ្នាំ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​យក​ទៅ​សាកសួរ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​លើក​បដារ​មួយ​ផ្ទាំង ។ ការ​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​យក​ទៅ​សាកសួរ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​លើក​បដារ​មួយ​ផ្ទាំង ។ ការ​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​គេ​តែងតែ​ឃើញ​គាត់​លើក​បដារ​ដោយ​មាន​សរ​សេរ​ថា «​ជូនពរ​សម្តេច ហ៊ុន សែន អាយុ​៥០០​ឆ្នាំ​» ដែល​គាត់​តែង​យក​បដារ​នោះ​យក​ទៅ​ដង្ហែរ​តាម​​រូបភាព​ផ្សេង​ៗ​ដូច​ជា តាម​កង់ ម៉ូតូ ជាដើម ។

បុរស​ដែល​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នោះ​មិន​ទាន់​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​មូលហេតុ​ដែល​គាត់​តែងតែ​លើក​បដារ​នោះ​ក៏​នៅ​មិន​ទាន់​​ដឹង​ថា គាត់​លើក​ក្នុង​គោលបំណង​អ្វី​ដែរ ព្រោះ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​ធ្វើការ​សាក​សួរ​ពី​អត្តសញ្ញាណ និង​មូលហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ