ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ស្គាល់ Love Riya តារា Live លក់​ឡេ​តាម Facebook

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ផលិតផល​សំអាង​ច្រើន​ប្រភេទ មាន​ឡេ​លាប​ខ្លួន ម្សៅ លាយ​បកស្បែក​ឱ្យ​ស​

ខេត្តកណ្ដាល ៖ ផលិតផល​សំអាង​ច្រើន​ប្រភេទ មាន​ឡេ​លាប​ខ្លួន ម្សៅ លាយ​បកស្បែក​ឱ្យ​ស​ជាដើម​សង្ស័យ​ជា​ផ​លិ​ផល​ក្លែងក្លាយ គ្មាន​ច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឆែកឆេរ​រក​ឃើញ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​យីហោ​៩៩៩ វុ​ទ្ធ ថេ​ត កាត់ដេរ ស្ថិត​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​មាន​ម្ចាស់​ទីតាំង​មានឈ្មោះ ឆេ​ង ស្រីរ​ត្ន័ ហៅ Love Riya ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានមុខ​របរ​ផលិតករ និង​អាជីវករ​ថ្នាំលាប​ស្បែក ដែល​គេ​ដឹង​ថា តែងតែ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​លក់​ផលិតផល​ឡេ​លាយ​របស់​ខ្លួន យូរ​មក​ហើយ ។ 

ការ​ចុះ​ឆែកឆេរ​នេះ​បាន​ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ស្ត្រី​ម្នាក់​លក់​ឡេ លក់​ម្សៅ គ្រឿង​លម្អរ​ខ្លួន សង្ស័យ​ផលិត​វេច​ខ្ចប់​រក្សា​ទុក លក់ និង​ចែកចាយ​ថ្នាំលាប​ស្បែក ឡេ ដោយ​ពុំ​មាន​សុំ​ច្បាប់​អនុញ្ញាត និង​ចុះបញ្ជី​ការ​ជាមួយ​ក្រសួងសុខាភិបាល ហើយ​ផលិតផល​ជា​ថ្នាំលាប​ស្បែក​នេះ​សង្ស័យ​ថា ជា​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ និង​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ដោយ​ដកហូត​បាន ផ​លិ​ល​ផល​សំអាង​៣០​ប្រភេទ មាន​ឡេ​លាយ លាប​ខ្លួន ម្សៅ​លាយ​លាបមុខ​ជាដើម ។ 

លោក​ឧត្តមសេនីយ៍ត្រី ទូច យុ​ទ្ធា បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផលិតផល​ទាំង​អស់នោះ​លោក​ព្រះរាជអាជ្ញារ​រង ឯក ស៊ុន​រស្មី បាន​ឯកភាព​ឲ្យ​ខាង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​យក​ទៅ​មន្ទីរពិសោធន៍ ដើម្បី​ពិសោធន៍​មើល​ឲ្យ​ដឹង​ច្បាស់​ថា ផលិត​ផល​​​ទាំង​អស់នោះ​ជា​ផលិតផល​ក្លែងក្លាយ និង​ពេល​ប្រើប្រាស់​រួច​អាច​ប៉ះពាល់​ដល់​សុខភាព​កម្រិត​ណា ។ ចំពោះ​ម្ចាស់​ទីតាំង​ក៏​ត្រូវ​បាន​ឃាត់ខ្លួន និង​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ៕