ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចទំនប់៧៨ក្រោម
ខេត្តសៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងធំ ចំណុះអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការណ៍ជាមួយកម្លាំងចម្រុះចំនួន១៣នាក់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងធំ ចំណុះអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការណ៍ជាមួយកម្លាំងចម្រុះចំនួន១៣នាក់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងធំ ចំណុះអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការណ៍ជាមួយកម្លាំងចម្រុះចំនួន១៣នាក់ ក្នុងនោះ ក្រុមប្រឹក្សាឃុំ និងប្រជាការពារ បានចុះទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចទំនប់៧៨ក្រោម ភូមិសាស្ត្រឃុំត្រពាំងធំ រួចចុះកាប់កម្ទេចចម្រឹង និងដុតចោលនៅហ្នឹងកន្លែង ។
ហេតុការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនោះ ធ្វើឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទំនប់៧៨ក្រោម ក្នុងភូមិសាស្ត្រ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់ថា ៖ ដោយមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងធំ ឱ្យចំណុះអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការណ៍ជាមួយកម្លាំងចម្រុះចំនួន១៣នាក់ ក្នុងនោះ ក្រុមប្រឹក្សាឃុំ និងប្រជាការពារ បានចុះទៅបង្ក្រាបបទល្មើសនេសាទ នៅចំណុចទំនប់៧៨ក្រោម ភូមិសាស្ត្រឃុំត្រពាំងធំ ជាលទ្ធផលកម្លាំងបានបង្ក្រាបបាន អ៊ុយ៩ក្បាល, បរ២មាត់, ស្បៃមុង៥០០ម៉ែត្រ, ចម្រឹងចំនួន១០០ដើម, និងបានលែងកូនត្រីចំនួន១០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ ព្រមទាំងបានដុតកម្ទេចចោលវត្ថុតាងទាំងនោះនៅនឹងកន្លែងកើតហេតុផងដែរ ៕
ចែករំលែកព័តមាននេះ