នៅមិននៅ បែរជាពិសដៃខុសទំនង ចុងក្រោយ…
ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែត ប៉ុន្តែបុរសម្នាក់នេះមិនមែនរពិសដៃដោយសារការងារនោះទេ បែរជាធ្វើ
ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែត ប៉ុន្តែបុរសម្នាក់នេះមិនមែនរពិសដៃដោយសារការងារនោះទេ បែរជាធ្វើ
ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែត ប៉ុន្តែបុរសម្នាក់នេះមិនមែនរពិសដៃដោយសារការងារនោះទេ បែរជាធ្វើចោរលួចទូរស័ព្ទពលករម្នាក់ដែលកំពុងដេក ហើយត្រូវគេតាមពីក្រោយ និងចាប់ខ្លួនតែម្តង ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកជនរងគ្រោះឈ្មោះ ញឹម ញឿន ភេទប្រុស អាយុ38ឆ្នាំ ជាពលករត្រូវទៅធ្វើការនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមានទីលំនៅភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពនៅកន្លែងកើតហេតុឱ្យដឹងថា មុនដំបូងជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទម៉ាកសាំស៊ុងមិនស្គាល់ស៊េរីមួយគ្រឿងរបស់ពលករម្នាក់ដែលកំពុងដេក ខណៈនោះបានម្ចាស់តូបលក់បាយក្បែរនោះឃើញជនសង្ស័យឡើងជិះម៉ូតូបក្សពួកម្នាក់ទៀត ដោយមានការសង្ស័យក៏ដាស់ម្ចាស់ទូរស័ព្ទ ហើយនាំគ្នាតាមពីក្រោយជនសង្ស័យពេលកំពុងយកទូរស័ព្ទលួចបាននោះទៅលក់ ។ ក្រោយពីតាមបានប្រហែល២០០ទៅ៣០០ម៉ែត្រ ក៏តាមទាន់ជនសង្ស័យ ហើយនាំគ្នា ព្រមទាំងស្រុកក្បែរនោះផង វាយជនសង្ស័យឡើងទ្រមខ្លួន ចំណែកបក្សពួកដែលបើកម៉ូតូនោះគេចខ្លួនបាត់ បន្ទាប់មកទើបប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ច ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ