គ្មានអ្នកណាធ្វើទុក្ខទោសគាត់ទេ!
រាជធានីភ្នំពេញ ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ចេញជំហរថា ទោះបីមានបញ្ហាស្មុគស្មាញយ៉ាងណាមកលើគណបក្សសង្គ្រោះជាតិក្តី ក៏គណបក្សនៅតែដើរទៅមុនជានិច្ច។

លោក កឹម សុខា បានថ្លែងក្នុងជំនួបសំណេះសំណាលជាមួយសកម្មជននៅសហរដ្ឋអាមេរិកតាមរយៈវីដេអូឃ្លឹបដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលថ្មីៗនេះបានបញ្ជាក់ថា « ដូចបងប្អូនបានដឹងហើយថា យើងបានឆ្លងកាត់នូវសោកនាដកម្មទុក្ខវេទនាជាច្រើនឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះទោះបីបញ្ហានៅស្មុគស្មាញច្រើនក៏ដោយ ខ្ញុំសូមជម្រាបជូនបងប្អូនថា យើងនៅតែដើរទៅមុខ ហើយពេលនេះយើងជិតដល់គោលដៅហើយ»។
ជាមួយគ្នានោះដែរ លោក កឹម សុខា បានអះអាងថា ប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ឲ្យមានការផ្លាស់ប្តូរអ្នកដឹកនាំនៅក្នុងប្រទេសកម្ពុជា ។ លោកថា អ្វីដែលពលរដ្ឋចង់បាន គឺចង់បានការផ្លាស់ប្តូរដោយវិជ្ជមាន និងសន្តិវិធី ព្រមទាំងបានសេចក្តីសុខទាំងអស់គ្នា។
ប្រធានគណបក្សសង្គ្រោះជាតិបានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិបានធ្វើដំណើរមកដល់ពេលនេះបានឆ្លងការការលំបាកវេទនាច្រើនយ៉ាងណា ។ ប៉ុន្តែទោះបីមានការធ្វើទុក្ខបុកម្នេញ ឬភ្លៀងស្គរយ៉ាងណាក្តី ក៏យើងដើរទៅមុខដែរ។
ការលើកឡើងរបស់មេបក្សប្រឆាំងនេះធ្លាប់ត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាចលោកសុខ ឥសាន សម្តែងការសោកស្តាយ និងថា មិនមានអ្នកណាធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិនោះទេ គឺមានតែបុគ្គលនៅក្នុងបក្សនេះជាអ្នកប្រព្រឹត្តខុស ហើយគេអនុវត្តតាមច្បាប់។
ចែករំលែកព័តមាននេះ