ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូបដិបក្ខ​ផ្ញើ​សារ​ឆ្លើយឆ្លង​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រ​ង្ស៊ី អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​សារ​ជូនពរ​គ្នា ខណៈ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហ​បុរី​។

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​លោក សម រ​ង្ស៊ី  អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​សារ​ជូនពរ​គ្នា ខណៈ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហ​បុរី​។

សម្តេច​តេ​ជោ  ហ៊ុន សែន បាន​អរគុណ​លោក សម រង្សី យ៉ាង​ជ្រាលជ្រៅ​ក្រោយ​ពេល​លោក សម រ​ង្ស៊ី ជូនពរ​ឲ្យ​សម្តេច ឆាប់​ជា​ពី​ជំងឺ​។ ការ​អរគុណ​របស់​សម្តេច នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​តាម​រយៈ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក (Facebook)  សារព័ត៌មាន​ហ្វេ​ស​ញូ​វ (Fresh News)​។

លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៥ ខែឧសភា បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​តាម​រយៈ​បណ្ដាញ​សង្គម​ទ្វី​ត​ធឺរ (Twitter) របស់​លោក​។

សម្តេច​តេ​ជោ កាល​ថ្ងៃ​ទី​៤ ខែឧសភា បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា លោក​ធ្លាក់ខ្លួន​មាន​ជំងឺ​ដែល​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល​។ មូលហេតុ​ដោយសារ​ការ​ហត់នឿយ​ខ្លាំង​ពេក​។

សម្តេច​តេ​ជោ  បាន​សម្រាក​ពិនិត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​មួយ​ប្រទេស​សិង្ហ​បុរី​។​សម្តេច​បាន​ស​សេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា បញ្ជាក់​ថា «​ខ្ញុំ​សុំ​ការ​យោគយល់​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តកំពង់ស្ពឺ ដែល​ខ្ញុំ​ត្រូវ​ជួប​នៅ​ព្រឹក​នេះ​តែ​ត្រូវ​អាក់ខាន​។ សុំ​ការ​យោគយល់​ពី​មិត្តភក្ដិ​បរទេស ពិសេស​ជប៉ុន ឥណ្ឌា បារាំង​ដែល​កម្មវិធី​គ្រោងទុក​សម្រាប់​ការ​ជួប​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​»​។

សម្តេច​គូសបញ្ជាក់​ថា «​ដោយ​ការ​ហត់នឿយ​ខ្លាំង​ពេក ខ្ញុំ​ធ្លាក់ខ្លួន​មាន​ជំងឺ​ដែល​ចាំបាច់​ត្រូវ​មក​ពេទ្យ​បន្ទាន់​ដើម្បី​ពិនិត្យ និង​ព្យាបាល​។ ខ្ញុំ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​សិង្ហ​បុរី តាំងពី​ម៉ោង​២​ល្ងាច ថ្ងៃ​ទី​៣ ឧសភា និង​អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែឧសភា ដើម្បី​បន្តការងារ​ជា​ធម្មតា​ឡើង​វិញ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​»​។

យោង​តាម​គេហទំព័រ​សារព័ត៌​មាតា​មរយៈ  Facebook របស់​អង្គភាព​ព័ត៌មាន Fresh News នៅ​ព្រលប់​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន Comment ឆ្លើយ​តប​វិញ​ទៅ​កាន់​លោក សម រ​ង្ស៊ី ជាមួយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម សម រ​ង្ស៊ី ដែល​បាន​ជូនពរ​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​មាន​ជំងឺ​។ ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​ជូនពរ​ឯកឧត្តម និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ​ជួប​តែ​សេចក្តីសុខ​»​។