ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យប្រុស-ស្រីជួញដូរគ្រឿងញៀនមួយសំបុក ត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន រួមទាំងដកហូតវត្ថុតាង មានម៉ាទឹកកក៣២កញ្ចប់ (៣០តូច និង២ធំ), ជញ្ជីងថ្លឹងគ្រឿងញៀន២, ទូរស័ព្ទដៃ៦ និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនផងដែរ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី២១ និងបញ្ចប់វិញនៅថ្ងៃទី២២ មេសា នេះ ដោយឃាត់ខ្លួនបានចំនួន៧នាក់ (ស្រី១) ស្ថិតនៅចំណុចភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោអ៑ូច ហៀង អធិការនគរបាលក្រុងច្បារមន បានប្រាប់នៅព្រឹកថ្ងៃទី២២ មេសា ថា ក្រោមការបញ្ជារបស់លោក
ឧត្តមសេនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវ និងតាមដានមុខសញ្ញាទាំងនេះ អស់រយៈពេលជាយូរថ្ងៃមកហើយ ទើបពេលនេះបានទទួលព័ត៌មានថា ក្រុមជនសង្ស័យទាំងនេះ បានពពាក់ពពូនគ្នាក្នុងការបែងចែកថ្នាំ ដើម្បីជួញដូរនៅតាមគោលដៅដែលពួកគេកំណត់ ទើបបង្ក្រាបបានជាក់ស្តែងតែម្តង ។
ចែករំលែកព័តមាននេះ