ដឹងមូលហេតុដែលមានដង្កូវជាង80រស់ក្នុងច្រមុះបុរសមកពីខេត្តកំពង់ចាម
រាជធានីភ្នំពេញ ៖ ដង្កូវជាង៨០ក្បាលរស់នៅក្នុងច្រមុះ ។ នេះមិនមែនជារឿងលេងសើចទេដង្កូវប្រមាណជាង៨០ក្បាល បានរស់នៅក្នុងច្រមុះរបស់បុរសម្នាក់ដែលរស់នៅ
រាជធានីភ្នំពេញ ៖ ដង្កូវជាង៨០ក្បាលរស់នៅក្នុងច្រមុះ ។ នេះមិនមែនជារឿងលេងសើចទេដង្កូវប្រមាណជាង៨០ក្បាល បានរស់នៅក្នុងច្រមុះរបស់បុរសម្នាក់ដែលរស់នៅ
រាជធានីភ្នំពេញ ៖ ដង្កូវជាង៨០ក្បាលរស់នៅក្នុងច្រមុះ ។ នេះមិនមែនជារឿងលេងសើចទេដង្កូវប្រមាណជាង៨០ក្បាល បានរស់នៅក្នុងច្រមុះរបស់បុរសម្នាក់ដែលរស់នៅក្នុងក្រុងកំពង់ចាម និងកំពុងត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យព្រះអង្គឌួងចាប់យកចេញ និងព្យាបាលកាលពីថ្ងៃទី១៣ កុម្ភៈ ថ្មីៗនេះ ។
បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត អ៊ុង នរិន្ទ ជាអនុប្រធានត្រចៀក ច្រមុះ បំពង់ក E3(អគារទី៣) និងជាសមាជិកសហគមន៍ ត្រចៀក ច្រមុះ បំពង់ក ក្បាល កម្ពុជា បានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា នេះជាករណីទី៣ហើយ ដែលលោកបានជួបប្រទះសត្វដង្កូវរស់នៅក្នុងត្រចៀក និងច្រមុះរបស់អ្នកជំងឺ បន្ទាប់ពីលោកបានចេញបំរើការងារអស់រយៈពេលជាង២០ឆ្នាំមកនេះ ។
ករណីទី៣នេះ ជាករណីដ៏គួរឱ្យរន្ធត់យ៉ាងខ្លាំងសម្រាប់អ្នកជំងឺ ព្រោះសត្វដង្កូវដែលរស់នៅក្នុងច្រមុះមានច្រើនរាប់សិបក្បាលប្រៀបដូចជាសំបុកឃ្មុំមិនទាន់ញាស់ ដែលវាបានរស់នៅក្នុងកោសិកា និងរស់នៅក្នុងច្រមុះ ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ករណីនេះបានកើតមានឡើងចំពោះបុរសអាយុ២៦ឆ្នាំមុខរបរជាកសិករ រស់នៅក្រុងកំពង់ចាម ស្រុកចំការលើ ឃុំវាល ។ មូលហេតុដែលមានដង្កូវក្នុងច្រមុះដ៏សន្ធឹកសន្ធាប់បែបនេះ គឺដោយសារតែអ្នកជំងឺមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ និងត្រូវបានសត្វរុយពងទំលាក់ចូលក្នុងច្រមុះ ដោយមិនដឹងខ្លួន ពោលគឺកំពុងដេកលង់លក់នៅពេលថ្ងៃ ។
អ្នកជំងឺដែលកើតមានជំងឺរលាកច្រមុះរ៉ាំរ៉ៃនេះមានរយៈពេលជិត១ឆ្នាំ និងមិនបានធ្វើអ្វីទាំងអស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រពន្ធរបស់អ្នកជំងឺក៏មានអារម្មណ៍ថាអ្នកជំងឺស្អុយក្នុងច្រមុះ ប៉ុន្តែនៅតែមិនព្រមមកព្យាបាល រហូតដល់ដើមខែកុម្ភះនេះ អ្នកជំងឺស្រាប់តែមានអាការឈឺក្បាលខ្លាំង មានឈាមច្រមុះ ក្អកមកមានឈាម ហូបអ្វីមិនបាន អ្នកជំងឺក៏បានមកពិនិត្យនៅមន្ទីរពេទ្យព្រះអង្គឌួង ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នៅពេលដែលក្រុមគ្រូពេទ្យពិនិត្យផ្នែកច្រមុះរបស់អ្នកជំងឺជាមួយនឹងឧបករណ៍ទំនើបមានទាំងថត និងស្តែនស្រាប់តែឃើញមានដង្កូវរាប់សិបក្បាលរស់នៅក្នុងច្រមុះរបស់អ្នកជំងឺដែលសូម្បីតែគ្រូពេទ្យក៏មានការភ្ញាក់ផ្អើល ហើយនៅថ្ងៃទី១នោះគ្រូពេទ្យបានធ្វើការលាងសំអាត និងចាប់ដង្កូវចេញពីច្រមុះ
របស់អ្នកជំងឺបានចំនួន១២ក្បាល។ នៅថ្ងៃទី២បន្ទាប់ពីមានការប្រជុំ និងពិភាក្សាជាមួយក្រុមជំនាញរួចមក លោកក៏បានសំរេចធ្វើការវះកាត់ច្រមុះរបស់អ្នកជំងឺ ដើម្បីយកដង្កូវចេញ។
បន្ទាប់ពីធ្វើការវះកាត់អស់រយៈពេលជិត៤ម៉ោង លោកបានចាប់ដង្កូវក្នុងច្រមុះរបស់អ្នកជំងឺបានរហូតដល់ទៅ៥៧ក្បាល ហើយនៅថ្ងៃទី៣ លោកក៏បានចាប់ដង្កូវចេញបាន១០ក្បាលបន្ថែមទៀត ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ពេលនេះអ្នកជំងឺមានសភាពធូរស្បើយច្រើន ហើយចំពោះដង្កូវគឺនៅតែមានទៀត ដោយដង្កូវទាំងនោះបានរស់នៅក្នុងកោសិការបស់អ្នកជំងឺដែលជាផលវិបាកមិនអាចចាប់បាន តែមន្ទីរពេទ្យគឺមានថ្នាំសំលាប់ពពួកដង្កូវទាំងនោះឱ្យអស់ និងព្យាបាលឱ្យអ្នកជំងឺជាសះស្បើយទើបអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបាន ។
លោកវេជ្ជបណ្ឌិតក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ដើម្បីការពារនិងចៀសវាងកើតមានដង្កូវក្នុងច្រមុះ ដោយលោកអ្នកគួរតែអនុវត្តន៍តាមវិធីខាងក្រោមនេះមានដូចជា ៖
-ត្រូវតែមានអនាម័យជានិច្ច និងត្រូវលាងដៃជើង ខ្លួនប្រាណជាមួយសាប៊ូឱ្យបានស្អាត ដើម្បីការពារកុំឱ្យមានពងដង្កូវទាំងនោះនៅជាប់ខ្លូនប្រាណ និងដៃជើង ។
-ចំណីអាហារប្រចាំថ្ងៃគួរតែធ្វើការលាងសំអាតឱ្យបានស្អាតមុនពេលទទួលទាន ។
-រាល់ពេលដែលមានសញ្ញាដូចជា តឹងច្រមុះ ឈឺក្បាលខ្លាំង ពិបាកដកដង្ហើម(ថប់ក្នុងច្រមុះ)ស្អុយក្នុងច្រមុះ ឬមានឈាមទៀតនោះគួរតែប្រញាប់មកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ។
-រាល់ពេលដែលមានដំបៅ ត្រូវចេះការពារកុំឱ្យរុយរោម និងត្រូវតែមកជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល និងបិទមុខដំបៅមិនឱ្យសត្វរុយពងដាក់បាន ។
-ចំពោះឪពុកម្តាយដែលមានកូនតូចៗហើយមានបញ្ហាដូចជារលាកច្រមុះ មានហៀរសំបោរ ត្រូវចេះមានអនាម័យល្អ និងការពារកុំឱ្យសត្វរុយពងដាក់នាំឱ្យកើតមានដង្កូវ ៕
ចែករំលែកព័តមាននេះ