ប្តីកូរ៉េប្រពន្ធខ្មែរដណ្ដើមកូនគ្នាផ្អើលសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់បន្ទាប់ពីព្យាយាមសុំកូនស្រីពីប្រពន្ធយកមកចិញ្ចឹម និងឲ្យរៀនសូត្រវិញមិនបាន ក៏កើតការឈ្លោះប្រកែក និងដណ្ដើមកូនពីប្រពន្ធ …
រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់បន្ទាប់ពីព្យាយាមសុំកូនស្រីពីប្រពន្ធយកមកចិញ្ចឹម និងឲ្យរៀនសូត្រវិញមិនបាន ក៏កើតការឈ្លោះប្រកែក និងដណ្ដើមកូនពីប្រពន្ធ …
រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់បន្ទាប់ពីព្យាយាមសុំកូនស្រីពីប្រពន្ធយកមកចិញ្ចឹម និងឲ្យរៀនសូត្រវិញមិនបាន ក៏កើតការឈ្លោះប្រកែក និងដណ្ដើមកូនពីប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បុរសជាជនជាតិកូរ៉េរូបនោះឈ្មោះ SHIN DONG BAEK អាយុ៥១ឆ្នាំ ស្នាក់នៅផ្លូវលេខ៩០៧ ផ្ទះលេខ២៨៨B សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំណែកប្រពន្ធមានឈ្មោះ ជួង បុប្ផា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានកូនស្រីតូចម្នាក់ អាយុ៤ឆ្នាំ អត់ចេះនិយាយភាសាខ្មែរទេ ។
ប្រភពព័ត៌មានពីបងប្រុសបង្កើតរបស់ស្ត្រីជាប្រពន្ធឲ្យដឹងថា ប្អូនស្រីរបស់គាត់បានស្រលាញ់បុរសជនជាតិកូរ៉េតាំងពីឆ្នាំ២០០៧រហូតមកដល់បច្ចុប្បន្ននេះរយៈពេល១០ឆ្នាំហើយ ដោយបន្សល់ទុកចំណងដៃកូនស្រីម្នាក់អាយុ៤ឆ្នាំ ។ មិនដឹងថាមូលហេតុអ្វីពិតប្រាកដទេ ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នា ហើយប្រពន្ធបានរត់ចេញពីផ្ទះ ដោយនាំកូនស្រីទៅរស់នៅជាមួយម្តាយមីងនៅផ្ទះជួលរយៈពេលជិត២០ថ្ងៃហើយ ។
ប្រភពដដែលបន្តទៀតថា ក្រោយពីប្រពន្ធនាំកូនស្រីចេញទៅរស់នៅផ្ទះជួលបាត់ បុរសជាជនជាតិកូរ៉េជាប្តីបានហៅបងប្រុសរបស់ប្រពន្ធ(បងថ្លៃ)ទៅរស់នៅជាមួយ ដើម្បីជួយស្រាវជ្រាវរកប្រពន្ធកូនរបស់គាត់ថាទៅរស់នៅឯណា នៅទីបំផុតដឹងថា ប្រពន្ធបាននាំកូនទៅរស់នៅផ្ទះជួលនៅចំណុចខាងលើ ទើបបុរសជនជាតិកូរ៉េបានឲ្យបងថ្លៃប្រុសជូនទៅដល់បន្ទប់ជួលរបស់ប្រពន្ធ ហើយបានចូលទៅសុំប្រពន្ធយកកូនស្រីអាយុ៤ឆ្នាំដើម្បីយកទៅឲ្យនៅរៀនសូត្រ តែប្រពន្ធមិនព្រមឲ្យ ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា ដោយសាច់ញាតិខាងប្រពន្ធបានដណ្តើមយកកូនស្រីទៅដាក់ក្នុងបន្ទប់បិទទ្វារ ។
ហេតុការណ៍ប្រទាញប្រទង់គ្នាដណ្តើមកូនខាងលើនេះធ្វើឲ្យផ្អើលដល់សមត្ថកិច្ច និងមេភូមិ ចុះទៅជួយអន្តរាគមន៍ និងប្រាប់ឲ្យព្រឹកថ្ងៃទី១៨ ខែមករា ចាំទៅដោះស្រាយគ្នានៅសាលាសង្កាត់ទួលសង្កែ ទើបជនជាតិកូរ៉េបានយល់ព្រមត្រឡប់ទៅវិញ ៕
ចែករំលែកព័តមាននេះ