រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងជំនឿ សាសនារបស់បងប្អូនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ។
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងជំនួបពិភាក្សាការ ងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃសាធារ ណរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា។
ក្នុងជំនួបនោះដែរ ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ឯកឧត្តម តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វា គមន៍សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើ ញកិច្ចសហប្រតិបត្តិការ វប្ប ធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។
សម្តេចតេជោ ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូន ខ្មែរក្រោមដែលគោរពនិងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរ វៀតណាម។
ជាមួយគ្នានោះដែរសម្តេចក៏បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយក ចិត្តទុកដាក់លើ ការថែរក្សា ទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរដែល កំពុងរស់នៅក្នុងប្រទេសវៀត ណាមផងដែរ។
សម្តេចតេជោ ក៏បានស្នើវៀតណាម ពិនិត្យលទ្ធភាពចុះរួមគ្នាជាមួយកម្ពុជា ព្រមទាំងប្រទេសតាមដងទន្លេមេគង្គ នូវបេតិភណ្ឌអរូបីនានា ដូចជាសង្ក្រាន្ត។ ការចុះបញ្ជីនេះ អាចឱ្យការ ប្រារព្ធ ថែរក្សា និងផ្សារភ្ជាប់គ្នារវាងប្រទេសពាក់ព័ន្ធ។
លើសពីនេះ សម្តេច ក៏បានស្នើឱ្យវៀតណាមជំរុញពង្រឹង និងពង្រីកបន្ថែមទៀត កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយកម្ពុជាបាននិងកំពុងនាំចេញគ្រា ប់ស្វាយចន្ទីយ៉ាង ច្រើនទៅវៀតណាម ។ ក្នុងជំនួបនោះដែរឯកឧត្តម ក៏បានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងជំនួបរវាងគណបក្សសភារដ្ឋាភិបាល និងរវាងប្រជាជន និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍មិន ឱ្យកម្លាំងអមិត្តប្រើ ប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ៕
ចែករំលែកព័តមាននេះ