លោក កឹម សុខា ទំនងជារបូតតំណែងជាប្រធានក្រុមមតិភាគតិចសភា
រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលមានតំណែងមួយទៀតជាប្រធានក្រុមមតិភាគតិចក្នុងសភាមានឋានៈស្មើនាយករដ្ឋមន្រ្តីនោះ
រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលមានតំណែងមួយទៀតជាប្រធានក្រុមមតិភាគតិចក្នុងសភាមានឋានៈស្មើនាយករដ្ឋមន្រ្តីនោះ
រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលមានតំណែងមួយទៀតជាប្រធានក្រុមមតិភាគតិចក្នុងសភាមានឋានៈស្មើនាយករដ្ឋមន្រ្តីនោះ ទំនងជារបូតតំណែងជាប្រធានក្រុមមតិភាគតិច បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យធ្វើវិសោធនកម្មផ្ទៃក្នុងរដ្ឋសភាដើម្បីលុបចោលវិញនូវមាត្រា៤៨ថ្មី(៣) ដែលចែងអំពីសិទ្ឋិអំណាចរបស់ប្រធានក្រុមមតិភាគតិចសភា ។
អ្នកនំាពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ និង លោក យ៉ែម បុញ្ញប្ញទ្ឋិ មិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេនៅប៉ុន្មាននាទីមុននេះ ដោយទូរស័ព្ទរបស់លោកទំាងពីរហៅចូលបានហើយ តែពុំមានអ្នកលើកទទួល ។
បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តីដែលថ្លែងពីទីក្រុង Zurich ប្រទេសស្វីសបា្រប់ប្រព័ន្ឋផ្សព្វផ្សាយតាមអនឡាញក្នុងស្រុកមួយនៅរសៀលថ្ងៃទី១៦ មករានេះដោយបញ្ជាក់ថា«បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចស្នើឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត»៕
ចែករំលែកព័តមាននេះ