អាជ្ញាធរអំពាវនាវកុំឱ្យប្រជាពលរដ្ឋចាញ់ បោកមេខ្យល់សុំដីសម្បទានសង្គមកិច្ច
ខេត្តកំពង់ធំ ៖ ដីរាប់ពាន់ហិកតា ដែលអាជ្ញាធរថាមានមេខ្លោងដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ចនោះ
ខេត្តកំពង់ធំ ៖ ដីរាប់ពាន់ហិកតា ដែលអាជ្ញាធរថាមានមេខ្លោងដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ចនោះ
ខេត្តកំពង់ធំ ៖ ដីរាប់ពាន់ហិកតា ដែលអាជ្ញាធរថាមានមេខ្លោងដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ចនោះ ត្រូវបានក្រសួង២គឺក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បដិសេធមិនអនុញ្ញាតឲ្យតាមការស្នើសុំនោះទេ ។
បើតាមព័ត៌មានទទួលបានពីប្រជាពលរដ្ឋថា ពួកគាត់ត្រូវបានឈ្មោះ អេន សុផេន ដែលមានជំនួយការម្នាក់ឈ្មោះ យ៉ូន យ៉ុន ដើរឃោសនាឲ្យនាំគ្នាមកចុះឈ្មោះដើម្បីសុំដីសម្បទានសង្គមកិច្ច ដោយតម្រូវឲ្យបង់លុយខ្លះ ក្នុងនោះក៏មានមន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ ទាហាន ព្រមទាំងអ្នកសារព័ត៌មានមួយចំនួនផងដែរ បានចាញ់បោកការឃោសនារបស់មេខ្លោងខាងលើ ។ ដោយសារការឃោសនាបោកប្រាស់ ក៏ជាហេតុបណ្តាលឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅតំបន់៥៥ ក្នុងភូមិសាស្ត្រឃុំទំរីង ស្រុកសណ្តាន់ ។
ពាក់ព័ន្ធទៅនឹងការកាប់ទន្ទ្រានព្រៃខាងលើនេះ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ ប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ថា អាជ្ញាធរស្រុកមិនអនុញ្ញាតឲ្យទេ ពីព្រោះដីនេះស្ថិតក្នុងគម្រោងរ៉េតបូក ដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចសន្យាជាមួយភាគីកូរ៉េសម្រាប់អភិរក្សព្រៃនៅតំបន់នេះឡើងវិញ ។ កន្លងមក ប្រជាពលរដ្ឋចេះតែចាញ់បោកមេខ្លោង នាំគ្នាចូលទៅកាប់ទន្ទ្រានព្រៃធ្វើផ្ទះនៅតំបន់៥៥នេះ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរឃុំ-ស្រុកឡើយ ដោយអ្នកខ្លះទៅធ្វើផ្ទះនៅ ចំណែកខ្លះទៀតគ្រាន់តែទៅធ្វើកូនផ្ទះតូចៗ ទុកចោលដើម្បីយកដីតែប៉ុណ្ណោះ ។
លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានប្រាប់នៅរសៀលថ្ងៃដដែលថា ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលចូលទៅកាប់ទន្ទ្រានព្រៃយកដីនៅតំបន់៥៥នេះ គឺសុទ្ធតែខុសច្បាប់ទាំងអស់ ពីព្រោះការស្នើសុំដីសម្បាទានសង្គមកិច្ចរបស់ក្រុមលោក អេន សុផេន នេះគឺក្រសួងរៀបចំដែនដីនិងក្រសួងកសិកម្មមិនអនុញ្ញាតឲ្យទេ ។ ដីនៅតំបន់នោះគឺជាតំបន់ព្រៃស្រោង ជាព្រៃរក្សាទុក ស្ថិតនៅក្នុងគម្រោងរ៉េតបូក អាស្រ័យហេតុនេះសូមបងប្អូនកុំចាញ់បោកជឿតាមការឃោសនារបស់មេខ្យល់តទៅទៀត ។ ចំណែកបងប្អូនណាដែលបានទៅកាប់ព្រៃធ្វើផ្ទះរស់នៅហើយនោះ សូមកុំនាំគ្នាកាប់រានតទៅទៀត រង់ចាំអាអ្ញាធរខេត្តរកដីកន្លែងផ្សេងឲ្យ ។
លោកនាយខណ្ឌបញ្ជាក់ថា រាល់ការស្នើសុំដីសម្បទាន ទាល់តែក្រសួងនិងរាជរដ្ឋាភិបាលសម្រេចឲ្យសិន ទើបបងប្អូននាំគ្នាទៅកាប់ព្រៃរស់នៅបានស្របច្បាប់ ៕
ចែករំលែកព័តមាននេះ