ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! រឹត​ក​សម្លា.ប់​រួច​ទម្លាក់​ចូល​ទឹកសមុទ្រ

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦ ប្រជា​ពល​ដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​មក​ទើ​រ …

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦ ប្រជា​ពល​ដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​មក​ទើ​រ​នៅ​ចំណុច​ចំណុច​ផែ​ឈើ​ស្ថិត​នៅ​ខាងក្រោយ​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ ខេត្តកោះកុង ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា សាកសព​ខាងលើ​សង្ស័យ​ថា​ត្រូវ​បាន​គេ​សម្លាប់​រួច​ទម្លាក់​ចូល​ក្នុង​ទឹកសមុទ្រ​នៅ​កន្លែង​ផ្សេង ហើយ​អណ្តែត​មក​ដល់ទី​នេះ ព្រោះ​តាម​ការ​ពិនិត្យ​សាកសព​សង្កេត​ឃើញ​មាន​ស្នាម​ខ្សែរឹត​ក តែ​នៅ​មិន​ទាន់​ដឹង​សាវតា​សាកសព​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ដឹង ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ស្លៀក​ខោខ្លី ពណ៌​ក្រហម អាវដៃវែង ពណ៌​ប្រផេះ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពត ។