ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដល់​​ម៉ោងនេះ! ប្រើប្រាស់​អូប័រ១២ និងកប៉ាល់​១ ចេញរកមនុស្ស​កំពុង​បាត់​ខ្លួ​ន​ក្នុង​​ទន្លេ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍ឱ្យ​ដឹង​ថា គិតមក​ដល់​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ មនុស្ស​២​នាក់​​ដែល​កំពុង​បាត់​ខ្លួន​ក្នុង​​​ទន្លេ​នោះ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍ឱ្យ​ដឹង​ថា គិតមក​ដល់​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ មនុស្ស​២​នាក់​​ដែល​កំពុង​បាត់​ខ្លួន​ក្នុង​​​ទន្លេ​នោះ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។

ករណីនេះ កំពុងត្រូវ​​គេ​​សង្ស័យ​ថា ពួក​គេ​ទាំង​២​នាក់ ​អាច​នឹង​​បាត់បង់ជីវិត​ និងកំពុង​ស្ថិតនៅចំណុច​ណាមួយ​មិនខាន ​បន្ទាប់​ពី​ពួក គេ​​​បាន​ជួប​ហេតុការណ៍​​កប៉ាល់​ទេសចរណ៍​វៀតណាមមួយ​គ្រឿង​ បាន​បុក​ជាមួយ​ទូកប្រណាំង​​ឈ្មោះ «​រស្មី​ស្រី​ស្រស់ ដា​ញ់​ទិព្វ​សែន​​ជ័យ​» របស់​រាជធានី​ភ្នំពេញ ខណៈ​កំពុង​សណ្តោង​ចេញពី​វត្ត «​អម្ពរ​វ័ន​» ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ដើម្បី​​ចូលរួម​ប្រណាំង​សាកល្បង​​ ។

ប្រភព​ឱ្យ​ដឹង​​ទៀត​ថា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក បាន​​​ប្រើ​​​ប្រាស់​អូរ​ប័​រ​ចំនួន​១២​គ្រឿង និង​ក​ប៉ាក់​១​គ្រឿង ដើម្បី​ចេញ​ទៅ​ស្វែង​រក​មនុស្ស​ទាំង​២នាក់​នោះ តែ​ទោះបីជា​យ៉ាងណា​រហូត​មក​ដល់​ម៉ោង​នេះ នៅ​តែ​រក​​មិន​ទាន់​ឃើញ ។

ទន្ទឹម​នឹង​នេះ នៅ​មាត់ទន្លេ មុខ​ព្រះ​បរមរាជវាំង កំពុង​តែ​​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​ចំនួន​ជាង​៤០​​ទូក ដើម្បី​​ជ្រើស​រើស​ចូល​រួម​ប្រកួតថ្ងៃប្រណាំងធំ​ នៅពេល​ខាង​មុ​ខ​នេះ ។

គួរ​រំលឹក​ថា ​បុកគ្នាលើទឹកទន្លេ​ព្រឹកមិញ! ជាកប៉ាល់ទេស​ចរណ៍វៀត​ណាម​ ខណៈ​ទូកខ្មែរកំពុង​បាត់ខ្លួន​២​នាក់​