រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជំហានដំបូងឱ្យដឹងថា យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ផ្ទុះអាវុធបាញ់ជាច្រើនគ្រាប់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១០ វិច្ឆិកា នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៥៤ កែងផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទោះបីជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ពីមូលហេតុទេ តែសង្ស័យថា អាចផ្តើមចេញពីស្នេហាត្រីកោណ ។ ចំណែកជនរងគ្រោះដែលស្លាប់ ជាឧត្តមសេនីយ៍ទោឈ្មោះ អ៊ុំ សុធា និងជាប្រធាននាយកដ្ឋានធនធានមនុស្សនៃមជ្ឈមណ្ឌលខាងលើ ។ រីឯជនដៃដល់មិនទាន់ស្គាល់ឈ្មោះ បានរងរបួសធ្ងន់ (ជនរងគ្រោះនិងជនដៃដល់កំពុងស្ថិតនៅកន្លែងកើតហេតុ) រីឯម្នាក់ទៀត ជាស្ត្រីត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន គេឃើញលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង កំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ។
ចែករំលែកព័តមាននេះ