ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសពីសាហា.វទៀត! ឡាន២គ្រឿងបុកគ្នា ដាច់ក្បាលមនុស្ស

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​គួរ​ឱ្យ​​រន្ធត់ ដែល​មិន​ធ្លាប់​កើត​មាន​ទាល់តែ​សោះ​ក្នុង​​ខេត្តព្រៃវែង គឺ​បុរស​ម្នាក់​​ជា​​អ្នកបើកបរ​រថយន្ត ​បាន​​ដាច់​ក្បាល​ចេញពី​ខ្លួន​បាត់ ដោយសារ​តែ​បើករថយន្ត​ទៅ​បុក​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ផ្សេង​ទៀត​ ក្នុងទិសដៅ​មក​បញ្ច្រាស​គ្នា ​។

ហេតុ​ការ​ណ៍​​​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី០​៩ ​វិច្ឆិកា​ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​A ក្នុងភូមិ​ក្រសាំង​គយ ឃុំ​ជ្រៃ ស្រុកស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែល​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ថា ​ឈ្មោះសូ សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា អនុប្រធាន​ការិយាល័យ​បេឡា​សន្តិសុខ​សង្គម​ខេត្តកំពង់ចាម​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ណ៍ខាងលើ​នេះ គឺ​បង្ក​​ឡើង​ដោយ​រថយន្ត​ម៉ាក​កាមរី​ ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AB​-៥៨១៣ បើកបរ​ដោយ​ជន​រង​គ្រោះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ជន​រង​គ្រោះ​បាន​បើក​ឆ្លង​ទ្រូង​ថ្នល់ ចូល​ទៅ​ខាងឆ្វេង​ដៃ​ទៅ បុក​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ផ្សេង​ទៀត ​ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.ស ពាក់​ស្លាក​លេខ​ស្វាយ​រៀង ៣A-១០០៥ បណ្តាល​ឱ្យ​​រថយន្ត​ទាំង​២​បុក​គាប​រួញ​ក្បាល​ទាំង​សងខាង ។

ចំណែក​ជន​រង​គ្រោះសូ សុធា មិនដឹង​ថា​ ត្រូវ​នឹង​អ្វី​នោះ​ទេ ស្រាប់តែ​ឃើញ​ដាច់ក្បាល​ធ្លាក់​ចេញពី​ខ្លួន​បាត់​​ ហើយ​នៅ​ក្នុង​រថយន្ត​នោះ​ មិន​មាន​អ្នក​ផ្សេង​ជិះ​រួម​ដំណើរ​នោះ​ទេ​ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ​ដែល​ប៉ះទង្គិច​គ្នា​នោះ ក្រោយ​កើត​ហេតុ​ភ្លាម បាន​រត់គេច​ខ្លួន​បាន​ស្រមោល​ភ្លាម បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ ។