ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ខាង​ប្រុស​យំ​អង្វរ​ម្តាយ​ខាង​ស្រី​រហូត​សន្លប់​ខ្លួនឯង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បន្ទាប់​ពី​នាំ​សង្សារ​របស់​ខ្លួន​នៅ​ដេក​នៅ​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន និង​បាន​រួមរ័ក​គ្នា​រហូត​បាន​សម្រេច ស្រាប់តែ​ព្រឹក​ឡើង …

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បន្ទាប់​ពី​នាំ​សង្សារ​របស់​ខ្លួន​នៅ​ដេក​នៅ​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន និង​បាន​រួមរ័ក​គ្នា​រហូត​បាន​សម្រេច ស្រាប់តែ​ព្រឹក​ឡើង​ត្រូវ​បាន​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន និង​ទាម​ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅផ្ទះ​ស្នាក់​នៅ​របស់​យុវជន​សង្ស័យ តាម​មហាវិថី​ព្រះ​នរោត្ដម ស្ថិត​នៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ស្ដើង សិលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​នៅ​កោះ​ពេជ្រ ស្នាក់​នៅផ្ទះ​លេខ​២២៧ មហាវិថី​ព្រះ​នរោត្ដម ស្ថិត​ក្នុងភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​ត្របែក​ប្រហោង ឃុំ​សា​លួស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

យុវជន​សង្ស័យ​បាន​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​ហៅ​យុវជន​ជា​សង្សារ​ដើរ​លេង តែ​យុវជន​ជា​សង្សារ​ប្រាប់​ថា​ចាំ​ចប់​ម៉ោង​ធ្វើការ​សិន ។ លុះដល់​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​យុវជន​សង្ស័យ​ក៏​ទៅ​ឌុ​ប​ក្មេង​ស្រី​ជា​សង្សារ​ទៅ​អង្គុយ​សារ​សង​ភាសា​ស្នេហា​នៅ​សួនច្បារ​ក្បែរ​វិមាន​ឯករាជ្យ រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ដើរ​លេង​រហូត​ដល់​ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ វិច្ឆិកា យុវជន​សង្ស័យ​ក៏​ប្រុង​ឌុ​ប​ក្មេង​ស្រី​ជា​សង្សារ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ត្រូវ​នាង​ប្រាប់​ថា អូន​មិន​ហ៊ាន​ចូល​ផ្ទះ​ទេ​ខ្លាច​ម៉ែ​វ៉ៃ បន្ទាប់​មក​ក៏​និយាយ​ត្រូវរ៉ូវ​គ្នា​ថា​ទៅ​ដេក​នៅ​បន្ទប់​ស្នាក់​នៅ​របស់​យុវជន​សង្ស័យ​ទៅ ។

យុវជន​សង្ស័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ចូល​ដល់​បន្ទប់ដេក នាង​ជា​សង្សារ​ក៏​បាន​សួរ​ថា «​បង​ចង់​ធ្វើ​អ្វី​ជាមួយ​អូន​អត់ ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា ចង់ តែ​បង​មិន​ហ៊ាន ខ្លាច​អូន​ថា បង​ស្រលាញ់​ចង់​គិតតែ​អ៊ីចឹង តែ​នាង​ប្រាប់​ថា អូន​មិន​ប្រកាន់​ទេ​ឲ្យ​តែ​បង​មានចិត្ត​ស្មោះ​ជាមួយ​អូន​ទៅ​បាន​ហើយ​» ។ នៅ​ទីបំផុត​យើង​ទាំង​២​នាក់​ក៏​បាន​រួមរ័ក​គ្នា​រហូត​បាន​សម្រេច ប៉ុន្តែ​តែ​ម្តង​ទេ ។ លុះ​ព្រឹក​ឡើង ស្រាប់តែ​ម្តាយ​របស់​នាង​មក​ផ្ទះ​ខ្ញុំ​ហើយ​ហៅ​ទៅ​និយាយ​នៅ​ប៉ុស្តិ៍​ទន្លេបាសាក់ ដោយ​ចោទប្រកាន់​ថា នាំ​កូនស្រី​គាត់​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​មក​រំលោភ និង​ទាម​ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ​ទៀត​ផង ។

ស្ត្រី​ឈ្មោះ អ៊ុ​ក វណ្ណ​ឌី អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយ​របស់​យុវជន​សង្ស័យ បន្ទាប់​ពី​ដឹង​ថា​កូនប្រុស​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក៏​ទៅ​យំ​អង្វរ​ម្តាយ​ខាង​ស្រី​រហូត​ដល់​សន្លប់​ខ្លួនឯង​សុំ​កុំ​ប្តឹង​កូន​គាត់​អី គាត់​នឹង​ចូល​ស្តីដណ្ដឹង​តាម​ប្រពៃណី ។

ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ថា នាង​និង​សង្សារ​បាន​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​កបាន​២​ខែ ហើយ​ដើរ​លេង​ជាមួយ​គ្នា​១​យប់ ហើយ​ក៏​មិន​អ្នក​ណា​បង្ខិតបង្ខំ​ដែរ​រហូត​ឈាន​ទៅ​ដល់​រួមរ័ក​ជាមួយ​គ្នា​ទៀត​ផង ដោយ​រូប​នាង​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួនប្រាណ​ឲ្យ ព្រោះ​ពួក​គេ​ស្រលាញ់​គ្នា​សោះ​ស្ម័គ្រ មិន​ដូច​ពាក្យ​ម្ដាយ​របស់​នាង​ចោទប្រកាន់​ទេ សូម​សមត្ថកិច្ច​កុំ​បំបែកពួក​ខ្ញុំ​អី ៕