ខេត្តពោធិ៍សាត់ ៖ បុរសមានប្រពន្ធ៥ម្នាក់បានមានវិបត្តិក្នុងគ្រួសារបានព្យាយាមលេបថ្នាំធ្វើអត្តឃាតជាច្រើនលើកតែមិនបានសម្រេច ស្រាប់តែនៅវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ត្រូវបានគេប្រទះឃើញចង.កស្លាប់នៅក្នុងរោងចិញ្ចឹមជ្រូកខាងលិចផ្ទះស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម លាងម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធ៥នាក់ និងកូន៦នាក់ (ប្រុស២នាក់) រស់នៅភូមិឃុំកើតហេតុខាងលើ ។ ជនរងគ្រោះមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ហើយកន្លងមកធ្លាប់លេបថ្នាំធ្វើអត្តឃាតប៉ុន្មានលើកមកហើយតែមិនស្លាប់ ដោយសារអ្នកស្រុកជួយសង្គ្រោះទាន់ ។
លោកអធិការបន្តទៀតថា នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្រាប់តែបាត់ជនរងគ្រោះពីផ្ទះតាំងពីម៉ោងប្រហែល៨យប់មិនដឹងទៅណា ។ រហូតដល់ម៉ោង១០យប់ ស្រាប់តែអ្នកស្រុកប្រទះឃើញចង.កនឹងក្រមាសម្លាប់ខ្លួននៅរោងចិញ្ចឹមជ្រូកខាងលិចផ្ទះចំងាយប្រហែល៣ម៉ែត្រ ។ លុះពេលស្រាយទម្លាក់មកដី ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបមានការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។
នៅព្រឹកថ្ងៃទី២៧តុលានេះ សមត្ថកិច្ចមានប៉ូលិសព្រហ្មទណ្ឌ ប៉ូលិសបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យ បានធ្វើកោសល្យវិច្ច័យសពបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតប្រាកដមែន ៕
ចែករំលែកព័តមាននេះ