ទ្រាំលែងបាន ! បីកូនតូចទៅប្តឹងសុំលែងលះ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបីកូនតូចមកប៉ុស្តិ៍នគរបាលឫស្សីកែវកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដើម្បីប្តឹងសុំលែងលះដោយសារតែទ្រាំលែងបាន …
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបីកូនតូចមកប៉ុស្តិ៍នគរបាលឫស្សីកែវកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដើម្បីប្តឹងសុំលែងលះដោយសារតែទ្រាំលែងបាន …
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបីកូនតូចមកប៉ុស្តិ៍នគរបាលឫស្សីកែវកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដើម្បីប្តឹងសុំលែងលះដោយសារតែទ្រាំលែងបានព្រោះតែលោកប្តីប្រចណ្ឌខ្លាំងពេករហូតវាយធ្វើបាបស្ទើរតែរាល់ថ្ងៃ ។
ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវបានឲ្យដឹងថា បុរសជាប្តីឈ្មោះ កែវ សុម៉ាលី ហៅសេង អាយុ៣៥ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធដែលត្រូវប្តីហេងស៊យវាយធ្វើបាយឈ្មោះ ហេង ស្រីមុំ អាយុ២៨ឆ្នាំ ជាអ្នកអ៊ុតខោអាវ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ស្ត្រីជាប្រពន្ធបានឲ្យសមត្ថកិច្ចដឹងថា នាងនិងប្តីបានរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធរយៈពេល២ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ តែបានសែនព្រេនដោយមានចាស់ទុំដឹងឮ ។ ចំណងស្នេហ៍នេះមុនដំបូងនាងមានសេចក្តីសុខណាស់ ព្រោះតែទទួលការអាណិតស្រលាញ់ពីប្តី រហូតដល់បានកូនស្រីម្នាក់អាយុ៥ខែ ។
ស្ត្រីរូបនោះបានឲ្យដឹងទៀតថា ទន្ធឹមនឹងការស្រលាញ់ហួសហេតុ នាងក៏ត្រូវបានលោកប្តីរករឿង និងវាយតប់ស្ទើរតែរាល់ថ្ងៃ ព្រោះតែភ្លើងប្រចណ្ឌ សូម្បីតែនាងនិយាយជាមួយមនុស្សប្រុសក៏មិនបានដែរ ។ ដោយសារតែការប្រើហិង្សាក្នុងគ្រួសារបែបនេះ នាងបានសុំលែងលះគ្នា ជាច្រើនលើកមកហើយ តែមិនដាច់ ។ នៅមុនពេលមកប្តឹងប៉ូលិស នាងត្រូវបានប្តីរករឿង និងវាយនាងជាថ្មីទៀត ជាហេតុធ្វើឲ្យទ្រាំលែងបានក៏បីកូនធ្វើដំណើរមកប៉ុស្តិ៍ប្តឹងសុំលែងលះគ្នាតែម្តង ។
បន្ទាប់ពីស្ត្រីជាប្រពន្ធបានមកប្តឹងសុំលែងលះ សមត្ថកិច្ចនគរបាលក៏បានហៅបុរសជាប្តីមកធ្វើការអប់រំ កុំឲ្យប្រើហិង្សាដាក់ប្រពន្ធទៀត ហើយបុរសជាប្តីរូបនោះក៏បានសន្យាថា ឈប់ប្រើហិង្សាទៀតហើយ រួចពួកគេក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ