ក្រុមហ៊ុនផានអ៊ីមិច ពិតជាមានរឿងទំនាស់ដីធ្លីមែន !
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានថ្លែងទទួលស្គាល់ជាសាធារណៈថា ពិតជាមាន វិវាទជម្លោះជាច្រើនករណីប្រាកដមែន រវាងក្រុមប្រជាពលរដ្ឋជាមួយនឹង
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានថ្លែងទទួលស្គាល់ជាសាធារណៈថា ពិតជាមាន វិវាទជម្លោះជាច្រើនករណីប្រាកដមែន រវាងក្រុមប្រជាពលរដ្ឋជាមួយនឹង
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានថ្លែងទទួលស្គាល់ជាសាធារណៈថា ពិតជាមាន វិវាទជម្លោះជាច្រើនករណីប្រាកដមែន រវាងក្រុមប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុន ផានអ៊ីមិច ដែលមានលោកជំទាវ ស៊ុយ សុផាន ជាអគ្គនាយកក្រុមហ៊ុន ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីនេះ ។ ការថ្លែងរបស់អាជ្ញាធរនៅពេលនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌក្រោមការដឹកនាំកិច្ចប្រជុំដោយផ្ទាល់ពីសំណាក់លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ច្បារអំពៅ និងមានការចូលរួមពីក្រុមមន្ត្រីជំនាញនៃសាលាខណ្ឌជាច្រើនរូបទៀតកាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។
ជុំវិញការមានបាតុភាពចោទប្រកាន់ខាងលើនេះដែរ លោក អ៊ូ វុធ ដែលមេធាវីតំណាងក្រុមហ៊ុន ផាន អ៊ីមិច បានឆ្លើយតបទៅវិញផងដែរថា ក្រុមហ៊ុនមិនបានរំលោភបំពានដីរបស់ពលរដ្ឋដូចដែលពាក្យបណ្តឹង ទៅកាន់អាជ្ញាធរខណ្ឌនោះទេ ដោយក្រុមហ៊ុនមានកឯកសារបញ្ជាក់សិទ្ធិគ្រប់គ្រងដីធ្លីត្រឹមត្រូវ ទទួលស្គាល់ដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។ ដូច្នេះក្រុមហ៊ុនស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់។
ជុំវិញបាតុភាពខាងលើនេះ លោកជំទាវ ស៊ុយ សុផាន ដែលជាអគ្គនាយកក្រុមហ៊ុន ផាន អ៊ីមិច ខាងភ្នាក់ងារកោះសន្តិភាព មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយ។ សូមបញ្ជាក់ថា នៅក្នុងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពដដែលនោះ លោក អ៊ាង ស៊ីផាន ថ្លែងឲ្យមន្ត្រីពាក់ព័ន្ធរបស់ខ្លួន ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ពិនិត្យមើលឡើងវិញនូវរាល់ឯកសារពាក់ព័ន្ធទាំងអស់ដែលទាក់ទងនឹងទំនាស់ដីធ្លី រវាងក្រុមហ៊ុន ផាន អ៊ីមិច ជាមួយប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការសម្របសម្រួលដីធ្លីជូនគូភាគីដោយផ្អែកលើភស្តុតាងច្បាប់៕
ចែករំលែកព័តមាននេះ