ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្តដឹកអ្នកដំណើប្រភេទ១៤កៅអីមួយគ្រឿង បានបុកជាមួយរថយន្តដឹកខ្សាច់ពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី២៧ កក្កដា ២០១៦ នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ដែលបណ្ដាលឱ្យអ្នកដំណើរប្រុស-ស្រី១០នាក់ បានរងរបួសធ្ងន់-ស្រាល។
មន្ត្រីពីនគរបាលស្រុកមោងប្ញស្សីឱ្យដឹងថា រថយន្តទួរីស១៤កៅអីខាងលើ ជារថយន្តរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ 2AK-2615 ដឹកអ្នកដំណើពីភ្នំពេញ ឆ្ពោះទៅខេត្តបាត់ដំបង ។ សមត្ថកិច្ចនិយាយថា រថយន្តនេះបានបើកក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹង បណ្ដាលឱ្យអ្នកដំណើរប្រុសស្រី រួមទាំងអ្នកបើកបរផងបានរងរបួស ។ រីឯរថយន្តដឹកខ្សាច់បានបើកគេចបាត់ស្រមោលភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានជួយដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ រីឯរថយន្តបង្កបានបញ្ជូនទៅឲ្យការិយាល័យចរាចរណ៍ខេត្ត ដើម្បដោះស្រាយ ។
ចែករំលែកព័តមាននេះ