ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ប្រព័ន្ធ GPS ដឹង​កន្លែង ដេញ​ចាប់​ផ្អើល​ក្រុង​កំពង់ឆ្នាំង

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​ចេញ​ចាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​កំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ថា ជន​សង្ស័យ​រូប​នេះ​បានបន្លំ​ចូល​ទៅ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​ដេញ​​ចាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​កំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ថា ជន​សង្ស័យ​រូប​នេះ​បានបន្លំ​ចូល​ទៅ​​លួច​​កាបូប​លុយ និង ទូរស័ព្ទ ពី​កន្លែង​ពិធី​បុណ្យសព ។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ប៉ាត់ បូ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ទួន ផ​ល្លី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ចំណែក​នៅ​ក្នុង​កាបូប​ដែល​បាត់​នោះ​រួម​មាន ទូរស័ព្ទ​ដៃ​ម៉ាក iPhone ៤​គ្រឿង លុយ​ដុល្លារ​១៥០០​ដុល្លារ និង លុយ​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២២​មិថុនា ម្ចាស់ផ្ទះ​ឈ្មោះ ស៊ឹ​ម គឹ​ម​សៀង នៅ​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង មាន​ពិធីបុណ្យ​រំលាយសព ដោយ​មាន​បងប្អូន និង​អ្នក​ជិតខាង​មក​អង្គុយ​កំដរ​រោង​បុណ្យ​ជា​ច្រើន​នាក់ ។ នៅ​ម៉ោង​ប្រមាណ​ជា​១​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា ស្រាប់តែ​ជន​រង​គ្រោះ​បាន​​បាត់​កាបូប ដែល​មាន​​លុយ និង ទូរស័ព្ទ​iPhone ៤​គ្រឿង ។ តែ​ដោយសារ​ទូរស័ព្ទ​មាន​ភ្ជាប់​ប្រព័ន្ធ GPS នៅ​ម៉ោង​ប្រមាណ​ជា​៥​ជិត​ភ្លឺ ពេល​ក្រុម​គ្រួសារ​បើក​មើល​ប្រព័ន្ធ GPS ក៏​ផ្តល់​សញ្ញា​ពី​ទីតាំង​ទូរស័ព្ទទាំង​នោះ​ ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​តាម​ចាប់ខ្លួន ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​រាប់​គីឡូម៉ែត្រ​ទម្រាំ​ចាប់ខ្លួន​បាន ។ ពេល​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ជនសង្ស័យ​បា​នប​ដិ​សេ​ដ​ថា មិន​បាន​លួច​កាបូប​លុយ និង ទូរស័ព្ទ​នោះ​ទេ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ ប្រព័ន្ធ​ជន​សង្ស័យ​ក៏​រត់​គេច​ខ្លួន​បាត់​ទៀត ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕