ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ ក្រុមហ៊ុន​មក​ពី​ជប៉ុន​កំពុង​ចុះ​ពិនិត្យ​អគារ​ប៊ូ​ឌី​ង មុន​ពេល​ដាក់​ទុន​វិនិយោគ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ តំណាង​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ សាលា​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ តំណាង​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ បាន​អមដំណើរ​គណៈប្រតិភូ​ក្រុមហ៊ុន​មួយ​មក​ពី​ជប៉ុន ចុះ​ពិនិត្យ​អគារ​ប៊ូ​ឌី​ង ដែល​មាន​បណ្តោយ​៣៣០​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ​(​មិន​គិត​សាច់​ផ្លូវ​)​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បី​បោះទុន​វិនិយោគ​នៅ​នឹង​កន្លែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ដឹង​ឮ​និង​ឃើញ​ការ​ចុះ​ពិនិត្យ​ល​ទ្ឋ​ភាព​ក្នុង​ការ​វិនិយោគ​នៅ​នឹង​កន្លែង​ពី​សំណាក់​ក្រុមហ៊ុន​ជប៉ុន​នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌី​ង​មានការ​សប្បាយចិត្ត​គ្រប់​ៗ​គ្នា ។ យ៉ាងណា​ក៍ដោយ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ពី​គម្រោង​វិនិយោគ​នេះ​នៅឡើយ​ទេ ៕